ពីរ​នាក់​ប្តី​ប្រ​ព​ន្ធជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពលរដ្ឋ​តាម​ចំការ​ត្រូវ​នគរបាល​ចាប់​បាន​ប្រ​ព​ន្ធ ចំណែក​ប្តី​ជិះ​ម៉ូតូ​គេចខ្លួន​បាត់

ចែករំលែក៖

​ខេត្តក្រចេះ​៖​ ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធ​ ត្រូវ​បាន​នគរបាល​ស្រុក​ឆ្លូង​ ដោយ​មានការ​សហ​ការណ៍​ជាមួយ​ប្រជាពលរដ្ឋ​ ប្រដេញ​ស្ទាក់​ចាប់​បាន​ម្នាក់​ ជា​ប្រ​ព​ន្ធ​ ចំណែក​បុរស​ជា​ប្តី​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ក្រោយ​ពី​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ​ បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ឌុ​ប​គ្នា​ ដើរ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​តាម​ចំការ​។​

ពីរនាក

​ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​រួច​មក​ស្ត្រី​ម្នាក់​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​សាកសួរ​ និង​បញ្ជូន​ខ្លួន​បន្ត​ មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ខែតុលា​នេះ​ ដើម្បី​មាន​ចំណាត់ការ​បន្ត​។​

​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ​ ជុន​ លុ​ច​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​សោម​ ឃុំ​កណ្តុរ​ជ្រុំ​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ចំណែក​បុរស​ជា​ប្តី​ដែល​កំពុង​រត់គេច​ខ្លួន​ ឈ្មោះ​ ផា​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ចំនុច​គីឡូ​៧៥​ ផ្លូវ​សាម​លិញ​ ក្នុង​ឃុំ​ស្រែ​ចារ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​។​

​លោក​វរៈសេនីយ៍ឯក​ គុណ​ សុ​ភ័​ណ្ឌ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​បានឱ្យ​ដឹង​ថា​ នៅ​រសៀល​ ថ្ងៃ​ទី​៦​ខែតុលា​ ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ​មួយគូរ​នេះ​ បាន​ជិះ​ម៉ូតូ​ស្កុប​ពី​របស់​ខ្លួន​ ឌុ​ប​គ្នា​ដើរ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​តាម​វាល​ចម្ការ​ ។​ លោក​ថា​ ពេល​ជន​នេះ​ជិះ​មក​ដល់​ចំនុច​ វាល​ចម្ការ​ក្នុង​ឃុំ​ដំរី​ផុង​ ស្រុក​ឆ្លូង​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​វ៉េវ​អាល់​ហ្វា​ ខណៈ​ដែល​ម្ចាស់​ទុក​ចោល​នៅ​មុខ​ចម្ការ​ ។​

​លោកនាយ​ការិយាល័យ​បាន​បន្ត​ថា​ ក្រោយ​ពី​លួច​បាន​ហើយ​នោះ​ ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​ជិះ​ម៉ូតូ​ដែល​ពួក​គេ​លួច​បាន​នេះ​រត់គេច​ខ្លួន​ ចំណែក​បុរស​ជា​ប្តី​ជិះ​ម៉ូតូ​ស្កុប​ពី​របស់​ខ្លួន​តាម​ពីក្រោយ​ លុះ​មក​ដល់​ចំនុច​កំពង់ចម្លង​ ដី​កាប់​មាត់​ព្រែក​ឆ្លូង​ ស្ថិត​ក្នុងភូមិ​ប្រ​ម៉ា​ ឃុំ​ដំរី​ផុង​ ស្រុក​ឆ្លូង​ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ ចំណែក​បុរស​ជា​ប្តី​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។​

​តាម​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ កន្លង​មក​រូបគេ​រួម​និង​បុរស​ជា​ប្តី​ ឈ្មោះ​ ផា​ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ពលរដ្ឋ​ជា​ច្រើន​លើក​មក​ហើយ​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​នេះ​ និង​ត្រូវ​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត​ នៅ​រសៀល​ថ្ងៃ​ទី​៨​ខែតុលា​នេះ​ ដើម្បី​មាន​ចំណាត់ការ​បន្ត​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​ គឺ​សមត្ថកិច្ច​និង​ស្រាវជ្រាវ​ ស្វែងរក​ចាប់ខ្លួន​ផង​ដែរ​ ៕​

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print