បាត់​ចៅ​ពី​កន្លែងដេក​ជីដូន​ដើរ​រក​ ប្រទះ​ឃើញ​ចង​.​ក​នៅ​រោង​គោ​ក្រោយ​ផ្ទះ​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​៖​ យុវជន​ម្នាក់​បាន​ សម្រេចចិត្ដ​យក​ខ្សែ​គោ​ចង​.​ក​សម្លាប់​ ខ្លួន​ដោយ​ពុំ​មាន​សាច់ញាតិ​ណា​ម្នាក់​ បានដឹង​ពី​មូលហេតុ​នៃ​ការ​សម្លាប់​ខ្លួន​ នេះ​ឡើយ​។​

IMG-20151008-WA00001

​មន្ដ្រី​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​ ២០១៥​ ថា​ ករណី​នេះ​កើតឡើង​នៅ​ក្នុង​ ភូមិ​បិ​ល​ ឃុំ​ស្គុះ​ ស្រុក​សំរោង​ទង​ នា​យប់​ ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​។​ យុវជន​រង​ គ្រោះ​មានឈ្មោះ​ ពេជ្រ​ សុ​គា​ អាយុ​២១​ ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​តាម​ការ​រៀបរាប់​របស់​ស្ដ្រី​ឈ្មោះ​ ហង់​ អឿ​ន​ អាយុ​៦៧​ឆ្នាំ​ ត្រូវជា​ជីដូន​ជន​ រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​៦​ ខែ​ តុលា​ ឆ្នាំ​២០១៥​ គាត់​បានឃើញ​ចៅ​ ប្រុស​ដេក​នៅផ្ទះ​ជា​ធម្មតា​រហូត​ដល់​ ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​ ខែតុលា​ ពេល​គាត់​ឡើង​បត់ជើងតូច​ក៏​ បាត់​ចៅ​មិនឃើញ​នៅ​កន្លែងដេក​។​ ស្ដ្រី​ ជា​ជីដូន​បន្ដ​ថា​ ពេល​នោះ​គាត់​បាន​ដើរ​ រក​ចៅ​នៅ​ក្នុងផ្ទះ​តែ​រក​មិនឃើញ​ក៏​បាន​ ចេញ​ទៅ​រក​នៅ​ក្រៅ​ផ្ទះ​ហើយ​ក៏​ឃើញ​ ចៅ​ចង​.​ក​ស្លាប់​នៅ​ក្នុង​គ្រោ​ល​គោ​បាត់​ ទៅ​ហើយ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ទៅ​ពិនិត្យ​សព​ឃើញ​ថា​ សព​ មាន​ស្នាម​ខ្សែ​នៅ​នឹង​.​ក​មិន​ មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះ​ ឡើយ​។​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ជន​ រង​គ្រោះ​ពិតជា​ធ្វើ​អត្ដឃាត​ខ្លួនឯង​ ប្រាកដ​មែន​។​ នៅ​ក្នុង​ក្រុម​គ្រួសារ​មិន​ មាន​នរណា​ម្នាក់​បានដឹង​ពី​មូលហេតុ​នៃ​ ការ​សម្រេចចិត្ដ​ធ្វើ​អត្ដឃាត​របស់​ជន​ រង​គ្រោះ​ឡើយ​ ព្រោះថា​ជន​រង​គ្រោះជា​ មនុស្ស​ស្លូតបូត​សុភាព​រាបសា​ដែល​ ចាស់ទុំ​នៅ​ក្នុងស្រុក​ស្រលាញ់​ចូល​ចិត្ដ​ គ្រប់ៗ​គ្នា​។​

​សព​ត្រូវ​បាន​ជំនាញ​បច្ចេកទេស​ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​ តាម​ប្រពៃណី​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួចរាល់​ ៕​

...

ដោយ៖ សេនា​ស័ក្ដិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print