សង្គ្រាម​ដ​ទ្រង់ទ្រាយ​ធំ​នឹង​ផ្ទុះ​ឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា​

ចែករំលែក៖

​ប្រធានាធិបតី​បារាំង​លោក​ហ្រាំ​ង​ស័​រ​ ហូ​ឡេ​ន​ បាន​ព្រមាន​ថា​ សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ នឹង​កើតឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា​ ប្រសិនបើ​កិច្ច​ពិភាក្សា​ស្វែងរក​សន្តិភាព​មិន​ទទួល​បាន​ជោគជ័យ​នោះ​។​

ho_FRDL

​មាន​ប្រសាសន៍​នៅ​ក្នុង​សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​៧​ ខែតុលា​ ប្រធានាធិបតី​បារាំង​ លោក​ហ្រាំ​ង​ស័​រ​ ហូ​ឡេ​ន​ បញ្ជាក់​ថា​ ម​ណ្តា​មេដឹកនាំ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​ស្វែ​ករក​សន្តិភាព​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំ​អមូល​ បើ​មិន​ដូច្នោះ​ទេ​សង្គ្រាម​ជា​ទ្រ​ង​ទ្រាយ​ធំ​និង​កើតឡើង​ ហើយ​អឺរ៉ុប​ក៏​ត្រូវ​ប្រឈម​និង​បញ្ហា​ជា​ច្រើន​ ពាកព័ន្ធ​និង​ជនភៀសខ្លួន​រាប់​លាន​នាក់​ចូល​ទៅ​អឺរ៉ុប​។​

​លោក​ហ្វ្រាំង​ស័​រ​ ហូ​ឡេ​ន​ បញ្ជាក់​ទៀត​ថា​ វិវាទ​នយោបាយ​ក៏​ដូច​ជា​សាសនា​រវាង​ក្រុម​អ្នក​កាន់សាសនា​និកាយ​ស៊ី​អ៊ី​ត​ នឹង​សាន់​នី​នៅ​មជ្ឈិមបូព៌ា​កាន់តែ​ខ្លាំង​ឡើង​ មិនដឹង​ពេល​ណា​បញ្ចា​ប់​នោះ​ឡើយ​។​ វិវាទ​នៅ​ទីនោះ​អាច​បង្ក​ ឲ្យ​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​នឹង​នៅ​លើ​ពិភពលោក​ទាំងមូល​ ។​

​កន្លង​មក​ថ្មីៗ​ យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ បាន​ហោះ​ចូល​ដែនអាកាស​ប្រទេស​ទួ​រ​គី​ ពីរ​ថ្ងៃ​ជាប់​គ្នា​។​ សេចក្តី​នេះ​ថ្លែង​ដោយ​អគ្គលេខាធិការ​បក្សសម្ព័ន្ធ​ អូតង់​ ក្នុង​សន្និសីទកាសែត​កាលពី​ទី​៧​ខែតុលា​។​ ប៉ុន្តែ​ ការ​បកស្រាយ​នេះ​ ត្រូវ​ក្រុង​ម៉ូ​ស្គូ​ ចាត់​ទុក​ ជា​លេស​សម្រាប់​បក្សសម្ព័ន្ធ​អូតង់​ ផ្លុំ​បញ្ឆេះ​ “​សង្គ្រាម​ឃោសនា​ “​ ដើម្បី​ក្លែង​បំ​ផ្លែង​ គោលដៅ​ពិត​ នៃប្រតិបត្តិ​ការ​ដែល​កំពុង​បំពេញ​ដោយ​កង​អាកាស​រុ​ស្ស៊ី​ នៅ​ស៊ី​រី​។​

​ថ្លែង​ថ្ងៃ​៦​ ខែតុលា​ ក្នុង​សន្និសីទកាសែត​ នៅ​ក្រុង​ Bruxelles​ ជា​ទីស្តីការ​របស់​អូតង់​ លោក​អគ្គលេខាធិការ​បក្សសម្ព័ន្ធ​នេះ​ Jens​ Stoltenberg​ អះអាង​ថា​ “​ព័ត៌មាន​ និង​ទិន្នន័យ​ឈ្លប​យក​ បាន​ ហុច​ជា​លេស​ ឲ្យ​ខ្ញុំ​និយាយ​ថា​ការ​រំលោភ​នេះ​មិនមែន​ជា​ឧប្បត្តិហេតុ​ចៃដន្យ​ឡើយ​។​ វា​ ជា​ការ​រំលោភ​គួរ​ឲ្យ​បារម្ភ​ ដ្បិត​គ្រាន់តែ​ ក្នុង​២​ថ្ងៃ​សោះ​នៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ យន្តហោះ​ចម្បាំង​ រុ​ស្ស៊ី​ បាន​បំពាន​ដល់​ទៅ​២​ដង​ដែនអាកាស​តួ​ក​គី​។​ ទាំង​២​លើក​នេះ​ យន្តហោះ​រុ​ស្ស៊ី​ បាន​ស្ថិត​ក្នុង​ដែនអាកាស​តួ​ក​គី​ គឺ​យូរ​ជាង​លើក​មុនៗ​ កាលដែល​យន្តហោះ​រុ​ស្ស៊ី​បាន​បំពាន​ដែនអាកាស​ ប្រទេស​ឯទៀត​នៃ​ទ្វីបអឺរ៉ុប​៕

dft

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print