ប្រធានាធិបតីបារាំងលោកហ្រាំងស័រ ហូឡេន បានព្រមានថា សង្គ្រាមជាទ្រង់ទ្រាយធំ នឹងកើតឡើងនៅតំបន់មជ្ឈិមបូព៌ា ប្រសិនបើកិច្ចពិភាក្សាស្វែងរកសន្តិភាពមិនទទួលបានជោគជ័យនោះ។
មានប្រសាសន៍នៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី៧ ខែតុលា ប្រធានាធិបតីបារាំង លោកហ្រាំងស័រ ហូឡេន បញ្ជាក់ថា មណ្តាមេដឹកនាំនៅក្នុងតំបន់អឺរ៉ុបចាំបាច់ត្រូវតែស្វែករកសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ាទាំអមូល បើមិនដូច្នោះទេសង្គ្រាមជាទ្រងទ្រាយធំនិងកើតឡើង ហើយអឺរ៉ុបក៏ត្រូវប្រឈមនិងបញ្ហាជាច្រើន ពាកព័ន្ធនិងជនភៀសខ្លួនរាប់លាននាក់ចូលទៅអឺរ៉ុប។
លោកហ្វ្រាំងស័រ ហូឡេន បញ្ជាក់ទៀតថា វិវាទនយោបាយក៏ដូចជាសាសនារវាងក្រុមអ្នកកាន់សាសនានិកាយស៊ីអ៊ីត នឹងសាន់នីនៅមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង មិនដឹងពេលណាបញ្ចាប់នោះឡើយ។ វិវាទនៅទីនោះអាចបង្ក ឲ្យមានសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងតំបន់នឹងនៅលើពិភពលោកទាំងមូល ។
កន្លងមកថ្មីៗ យន្តហោះចម្បាំងរុស្ស៊ី បានហោះចូលដែនអាកាសប្រទេសទួរគី ពីរថ្ងៃជាប់គ្នា។ សេចក្តីនេះថ្លែងដោយអគ្គលេខាធិការបក្សសម្ព័ន្ធ អូតង់ ក្នុងសន្និសីទកាសែតកាលពីទី៧ខែតុលា។ ប៉ុន្តែ ការបកស្រាយនេះ ត្រូវក្រុងម៉ូស្គូ ចាត់ទុក ជាលេសសម្រាប់បក្សសម្ព័ន្ធអូតង់ ផ្លុំបញ្ឆេះ “សង្គ្រាមឃោសនា “ ដើម្បីក្លែងបំផ្លែង គោលដៅពិត នៃប្រតិបត្តិការដែលកំពុងបំពេញដោយកងអាកាសរុស្ស៊ី នៅស៊ីរី។
ថ្លែងថ្ងៃ៦ ខែតុលា ក្នុងសន្និសីទកាសែត នៅក្រុង Bruxelles ជាទីស្តីការរបស់អូតង់ លោកអគ្គលេខាធិការបក្សសម្ព័ន្ធនេះ Jens Stoltenberg អះអាងថា “ព័ត៌មាន និងទិន្នន័យឈ្លបយក បាន ហុចជាលេស ឲ្យខ្ញុំនិយាយថាការរំលោភនេះមិនមែនជាឧប្បត្តិហេតុចៃដន្យឡើយ។ វា ជាការរំលោភគួរឲ្យបារម្ភ ដ្បិតគ្រាន់តែ ក្នុង២ថ្ងៃសោះនៃចុងសប្តាហ៍កន្លងទៅ យន្តហោះចម្បាំង រុស្ស៊ី បានបំពានដល់ទៅ២ដងដែនអាកាសតួកគី។ ទាំង២លើកនេះ យន្តហោះរុស្ស៊ី បានស្ថិតក្នុងដែនអាកាសតួកគី គឺយូរជាងលើកមុនៗ កាលដែលយន្តហោះរុស្ស៊ីបានបំពានដែនអាកាស ប្រទេសឯទៀតនៃទ្វីបអឺរ៉ុប៕
ប្រែសម្រួល៖ ថាច់ យ៉ាត