កន្លងមកថ្មីៗចិនបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅធ្វើសមយុទ្ធរួមជាមួយរុស្ស៊ី នៅក្បែរ អាមេរិក បានបង្ករឲ្យអាមេរិកកាន់តែបារម្ភ។ នៅពេលនេះដែរចិន និងរុស្ស៊ីមានទំនាក់ទំនងសេដ្ឋកិច្ច យ៉ាងល្អប្រសើរបំផុតដោយប្រទេសទាំងពីរបានព្រមព្រៀងគ្នាជាច្រើន ក្រោយពេលលោកពូទីនបានចូរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ច។
សារព័ត៌មានចិនកាលពីថ្ងៃទី៨ខែកញ្ញា បានដកស្រង់សម្តី ឧបនាយករដ្ឋមន្ត្រីចិន Wagn Yang បានបញ្ជាក់ថា៖ នៅពេលនេះចិនកំពុងតែរៀបចំផែនការក្នុងការបណ្តាក់ទុនទឹកប្រាក់ប្រមាណជា១៥,៣ពាន់លានដុល្លារ នៅក្នុងគម្រោងរួមគ្នាមួយ ជាមួយនឹងប្រទេសរុស្ស៊ី កWang បានឡើងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃវេទិកាសេដ្ឋកិច្ចតំបន់ភាគខាងកើត នៅក្នុងទីក្រុងផែសមុទ្រ នៃប្រទេសរុស្ស៊ី Vladivostok ថា៖ ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការងារបន្ថែមការវិនិយោគរួមគ្នា ជាមួយនឹងរុស្ស៊ី ទៅកាន់តំបន់ចុងបូព៌ា នៃប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា សម្រាប់តំបន់ចុងបូព៌ា របស់ប្រទេសរុស្សីប្រទេសចិន គឺជាប្រទេសនាំចូលធំបំផុតនៅទីនោះ ហើយក៏ជាទីផ្សារប្រទេសធំទី២ ដែលទំនិញរបស់ខ្លួន នាំចេញទៅកាន់ ខណៈដែលអ្នកវិនិយោគទុកចិន បានធ្វើការបណ្តាក់ទុនក្នុងគម្រោងប្រមាណជា២៦រួចមកហើយ។
កន្លងមកចិន និងរុស្ស៊ីបាននិយោគរួមគ្នាលើគម្រោងជាច្រើន ក្នុងនោះមានវិស័យស្រាវជ្រាវអាវកាស ការបង្កើតរោងចក្រផលិតយន្តហោះស៊ីវិល សម្រាប់ដឹកអ្នកដំណើរជាដើម។
នៅក្នុងវិស័យដោះដូរពាណិជ្ជកម្មវិញ រវាងចិននិងរុស្ស៊ីមានទឹកប្រាក់ដល់ទៅ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧នេះ គឺជាចំនួនមួយយ៉ាងច្រើន។គ្រាន់តែនៅក្នុងខែកក្កដា វិស័យពាណិជ្ជកម្មទ្វេភាគី មានទឹកប្រាក់ដល់ទៅ៤៦,៨២ពាន់លានដុល្លារ កើនឡើង២១,៨ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១៦៕
ដោយ៖ មែវ សាធី