ខេត្តប៉ៃលិន៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្តឹងរបស់ម្តាយកុមារី រងគ្រោះពីបទ បានយក ម្រាមដៃទៅរុកចូលក្នុងប្រដាប់ភេទកុមារីរងគ្រោះ បណ្តាលឱ្យរងរបួសហូរឈាម អស់ រយះពេល៥ទៅ៦ថ្ងៃ និងជាអំពើថោកទាបបំផុត សម្រាប់មនុស្សចាស់មិនខ្លាចបាបបុណ្យនរកនេះ។ ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើង ក្នុងភូមិ ប៉ាហ៊ី ត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។
សមត្ថកិច្ចបានអោយដឹងថា៖ កន្លងទៅស្ត្រីមេម៉ាយម្នាក់ជា ម្តាយកុមារីរងគ្រោះបានផ្ញើ កូនស្រីរបស់ខ្លួនឱ្យ ជនសង្ស័យមើលដោយនាង ជាប់រវល់ទៅជួយលក់អីវ៉ាន់ បងប្អូននៅឯផ្សារដើម្បីដោះស្រាយជីវភាពគ្រួសារ។
លុះត្រឡប់មកវិញក៏ឃើញ ប្រដាប់ភេទកូនខ្លួនហូរឈាម ហើយសួរនាំតែនាងមិនហ៊ាន ប្រាប់ព្រោះជនសង្ស័យ គម្រាមមិនឱ្យនិយាយប្រាប់ ម្តាយឡើយ។ក្រោយមកម្តាយ ក៏ប្រើវិធីលួងលោមចុះឡើងៗទើបនាងនិយាយប្រាប់ពី ការពិតថា៖ ជនសង្ស័យដែល យកម្រាមដៃរុកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះនោះ បណ្តាលឱ្យមានឈាមហូរ។
សមត្ថកិច្ចបញ្ជាក់ថា៖ ជនសង្ស័យ មានឈ្មោះ ហេង ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ មាន ស្រុកកំណើត រស់នៅ ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយពាក់ព័ន្ធនឹង ករណីយក ម្រាមដៃរុកប្រដាប់ភេទ ក្មេងស្រី អាយុ៤ឆ្នាំ ។
ចំណែកក្មេងស្រី រងគ្រោះ ខាងលើដោយសារ រងរបួស ប្រដាប់ភេទរយះពេលយូរពេក បណ្តាលឱ្យដំបៅ និងមាន ធុំក្លិនក៏ត្រូវម្តាយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងមានការអាណិតអាសូរពីអ្នកជិតខាងសំណូមពរអោយសមត្ថកិច្ចចាត់ការជនសង្ស័យតាមនីតិវិធីច្បាប់៕
ដោយ៖ សហការី