កត្តាជីវភាព…អាសូរណាស់ស្ត្រីម្នាក់សម្រាលកូនតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារកត្តាជីវភាព ប្តីរវល់ធ្វើការងាររកលុយ មិនបានជូនប្រពន្ធទៅមន្ទីរពេទ្យតាមដាននិងពិនិត្យសុខភាព ។ ស្ត្រីម្នាក់បានសម្រាលកូននៅទីសាធារណៈ ដោយសារតែ ស្វាមីរបស់គាត់ជាប់រវល់ធ្វេីការងារ មិនបានជូនប្រពន្ធទៅមណ្ឌសុខភាពដេីម្បីពិនិត្យ សុខភាព ជាហេតុធ្វេីអោយគាត់ពុំបានដឹង ថ្ងៃដែលប្រពន្ធរបស់គាត់ត្រូវសម្រាលកូន ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទី យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ។
បន្ទាប់ពីទទួលដំណឹងនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំង ប្រជាការពារ ចុះអន្តរាគមន៍លេីករណីនេះដោយយករថយន្ត របស់មណ្ឌលសុខភាពខណ្ឌដូនពេញ ដឹកគាត់ និង កូន យកទៅមណ្ឌលសុខភាពខណ្ឌ ដេីម្បីសម្រាកព្យាបាល ។
ដោយមើលឃេីញពីភាពជាក់ស្ដែង ពីទុក្ខលំបាករបស់ពួកគាត់ លោក អភិបាលខណ្ឌ ក៏បានឧបត្ថម្ភ ថវិកាចំនួន ២០០,០០០រៀល ដល់ពួកគាត់ សម្រាប់ចំណាយផ្សេងៗផងដែរ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print