អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ការបិទរបស់អាស៊ីសេរីនេះ និង កាសែត Cambodia Daily មិនបាន​ពាក់​ព័ន្ធជាមួយក្រសួងព័ត៌មាននោះទេ

ចែករំលែក៖

ភ្នំពេញ ៖ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ការបិទរបស់អាស៊ីសេរីនេះ និង កាសែត Cambodia Daily មិនបាន​ពាក់​ព័ន្ធជាមួយក្រសួងព័ត៌មាននោះទេ ពោលគឺជាការសម្រេចចិត្តបិទដោយខ្លួន​ឯងផ្ទាល់ ។  លោកបានថ្លែងថា វិទ្យុអាស៊ីសេរី មិនទទួលបានសិទ្ធិអនុញ្ញាតឱ្យបើកការិយាល័យ នៅកម្ពុជានៅឡើយទេ ហើយការបើកដោយលួចលាក់នោះ គឺជារឿងមិនត្រឹមត្រូវ នឹងទទួលខុសត្រូវនៅចំពោះ​មុខច្បាប់ ។

លោកបន្ថែមថា ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជាបាននឹង​កំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ ។

ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ពាក់​ព័ន្ធ​ការបិទការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print