នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ជនសង្ស័យ​ពី​រនាក់​ទៅ​តុលាការ​ ពី​បទ​ឆបោក​ យក​ស្រា​បៀរ​៣៥​កំប៉ុង

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ដឹក​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ករណី​ឆបោក​ យក​ស្រា​បៀរ​ABC​ ចំនួន​៣៥​កំប៉ុង​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​រង​ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​​ព្រហ្មទណ្ឌ​ខណ្ឌ​ប្រាប់​ឲ្យ​ដឹង​ ជនសង្ស័យ​ទី​១​មានឈ្មោះ​ នូ​ សាទរ​ម្យ​ម៉ា​លី​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ស្ថិត​នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ ភ្នំពេញ​ និង​ទី​២​មានឈ្មោះ​សា​ គី​រី​ន​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ស្ថិត​នៅ​ភូមិ​ព្រែក​ប្រា​ សង្កាត់​​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​សុខ​ សុង​លី​ ភេទ​ប្រុស​ មុខរបរ​ជា​នាក់​លក់ដូរ​នៅផ្ទះ​ រស់នៅ​ភូមិ​វត្ត​ស្លែង​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ​។​

CAM07255

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​សុង​ សុខ​លី​ បាន​ប្រាប់​ឲ្យ​ដឹ​ថា​ កាលពី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ ជន​រង​គ្រោះ​បាន​ប្រាប់​ប្រ​ព​ន្ឋ​ខ្លួន​ឲ្យ​បើកទ្វា​ផ្ទះ​ ដើម្បី​លក់ដូរ​ដូច​ធម្មតា​ ហើយ​ខ្លួន​បាន​យកនំ​ចំណី​ទៅ​ឲ្យ​ឱ​ពុក​នៅ​ក្បែរ​ផ្ទះ​ខ្លួន​។​ ពេល​ទៅ​ដល់​ផ្ទះ​ឱ​ពុក​ ខ្លួន​ក៏​បានឮ​សំលេង​ស្រែក​ឆោឡោ​​នៅផ្ទះ​របស់​ខ្លួន​ រួចខ្លួន​ក៏​រត់​ទៅ​សួរ​ប្រ​ព​ន្ឋ​ និង​បានឃើញ​ជនសង្ស័យ​ទាំង​ពី​នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ខៀវ​(​បឹ​ត​ស្កុ​ត​ស​)​ ពាក់​ស្លាក់​លេខ​ក្រុង​ព្រះ​សីហា​នុ​1B-2899​ ដែល​មក​តថ្លៃ​ស្រា​បៀរ​ABC​នោះ​ បាន​យក​ចេញ​ទៅ​ទាំង​មិន​បាន​គិតលុយ​ថ្លៃ​ស្រា​បៀរ​នោះ​ទេ​ ។

​ពេល​នោះ​ជន​រង​គ្តោះ​ក៏​បាន​ជិះ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​និង​បាន​​ស្រែក​ឲ្យ​គេ​ជួយ​ អ្នក​ជិតខាង​បាន​ក៏​បាន​នាំ​គ្នា​ជួយ​ដេញ​ រហូត​ដល់​ចំណុច​ផ្លូវលំ​ចូល​វត្ត​ត្រពាំង​សិលា​ស្ថិត​ក្នុងភូមិ​ព្រៃ​កី​ខ​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ រួម​និង​វត្ថុ​តាង​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕​

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print