បញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ លោកអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបានជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ 

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹក​នាំ​មន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពប្រព័ន្ធរំដោះទឹក និងតំបន់ដែលបានលិចដោយជំនន់ទឹក​ភ្លៀងថ្មីៗនេះ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ខាងលើ ។

លោកអភិបាលបានចុះពិនិត្យស្ថានភាពព្រែកតាអេវ ព្រែកអ្នកតាវាំង និងទ្វារទឹកព្រែកតាអែវ ដើម្បីរកដំណោះស្រាយ​ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយដាក់គ្រឿងចក្រកាយ និងស្តារព្រែក ក្នុងការធានាឱ្យបាននូវភាពល្អប្រសើរឡើងវិញសម្រាប់ការរំដោះទឹក ។

គួរបញ្ជាក់ថា ព្រែកតាអែវ ជាព្រែកមួយដ៏សំខាន់ សម្រាប់រំដោះទឹកចេញពី សង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print