ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆាប់ឆេះរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ហឺលីកូអិលធីឌី នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ យ៉ាងសន្ឋោសន្ឋៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ជាច្រើនគ្រឿង កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ថៃទី២៤ខែកញ្ញាឆ្នាំ២០១៧។
នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ លោក ព្រហ្ម យ៉ន ដែលបានចុះទៅផ្ទាល់នៅកន្លែងកើតហេតុ បានអោយអ្នកព័ត៌មានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គីសនី ហើយប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដអស់ចំនួន១៦គ្រឿង ក្នុងមានរថយន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កងរាជអាវុធហត្ថ, អង្គភាព 711 និងក្រុមហ៊ុនស្រាបៀរកម្ពុជា។
ក្នុងអគ្គីភ័យឆាបឆេះខាងលើនេះ គឺមិនបណ្តាលអោយនណារម្នាក់រងគ្រោះថ្នាក់នោះទេ ៕
...
ដោយ៖ សុខាសែនជ័យ