ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា ករណីឃាតកម្មគិតទុកជាមុន

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ តាមដីកា​របស់សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីឃាត់កម្មគិតទុកជាមុន។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានអោយដឹងថា៖ ការឃាត់ខ្លួននេះធ្វើឡើងតាមដីការបញ្ជាឱ្យចាប់ខ្លួនលេខ៣៧ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីឃាតុកម្មគិតទុកជាមុន ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ។ ជនសង្ស័យមានឈ្មោះ ឃុន វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិឈើទាលជ្រៃ ឃុំក្រាំងលាវ ស្រុកបាទី ។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់ ៕

...

ដោយ៖  ភ្នំដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print