ការបោះឆ្នោតនៅមីយ៉ាន់ម៉ានឹងធ្វើឡើងដូចការគ្រោងទុក

ចែករំលែក៖

គណកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា​UEC បានប្រកាសថា ការបោះឆ្នោតជាតិនឹង​ត្រូវ​ធ្វើ​ឡើងដូចការគ្រោងទុកគឺនៅថ្ងៃទី​៨ខែវិច្ឆិកាខាងមុខដោយមិនមានការកែប្រែឡើយ។
ការប្រកាសខាងលើក្រោយពេលដែល​UEC បានកោះប្រជុំជាបន្ទាន់មួយ ជាមួយគណបក្សទាំង​១០នៅទីក្រុង​Nay Pyi Taw ដើម្បីពិភាក្សាអំពីការពន្យាពេលបោះឆ្នោត ក្រោយមានគ្រោះទឹក​ជំនន់នឹងបាក់ដីកើតឡើងនៅក្នុងប្រទេសនេះ។

ប្រភពព័ត៌មានបានបន្តទៀតថា មេដឹកនាំគណបក្សសម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យ​NLD ដែលជា​គណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសនេះដឹកនាំដោយលោកស្រីអង់សានស៊ូជី បានប្រឆាំងទៅនឹងការពន្យាពេលបោះឆ្នោត ក្នុងពេលនោះគណបក្សធំៗ៣ទៀត​មានគណ​បក្សកាន់អំណាច បានគាំទ្រការពន្យាពេលបោះឆ្នោត។ ប៉ុន្តែ​UEC មានសិទ្ធពេញ​លេញ​ក្នុងការ សម្រេចពីពេលវេលាបោះឆ្នោតចុងក្រោយ បើទោះបីគណបក្សភាគច្រើនមិនគាំទ្រក៏ដោយ។ ទីបំផុតគណកម្មាធិការរៀបចំការបោះឆ្នោតបានសម្រេចបោះឆ្នោតយកកាលបរិច្ឆេតដែលបានគ្រោងទុកគឺនៅថ្ងៃទី​៨ខែវិច្ឆិកាដដែល។

គ្រោះទឹកជំនន់បានញ៉មញីមីយ៉ានម៉ាជាច្រើនខែកន្លងមក បានសម្លាប់មនុស្សជាង​១០០នាក់​និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋជាងមួយលាននាក់។ក្រៅពីនេះទ្រព្យ​សម្បត្តិជាច្រើនក៏ត្រូវបានបំផ្លាញដោយគ្រោះទឹកជំនន់ក្នុងនោះមានកសិកម្មជាដើម៕ 

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print