សារព័ត៌មានSputnik បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្សុីលោកស្រីMaria Zakharova បញ្ចាក់ថាទីក្រុងមូស្កូបានស្នើរអាមេរិកឲ្យបញ្ចប់ការនិទានរឿងព្រេងពីកាំជ្រួចមីស៊ីុលរបស់រុស្ស៊ីុទៀតទៅ ដោយនិយាយពីមូលហេតុ ថាតើក្រុមអិស្លាមបង្កើតរដ្ឋមានរថយន្តតូយូតាជាច្រើនប្រើប្រាស់នៅក្នុងប្រទេសស៊ីរីបានមកពីណា?
លោកស្រីZakharovaបញ្ចាក់ថា « ប្រភពដែលមិនបញ្ចេញឈ្មោះវិភាគតែកាំជ្រួចមីស៊ីុលរុស្សីុធ្លាក់ ម្តេចមិនលើកឡើងថាហេតុអ្វីបានជាក្រុមអិស្លាមបង្កើតរដ្ឋមានរថយន្តម៉ាកតូយូតាជាច្រើនប្រើប្រាស់។ ដូច្នេះសូមកំចេះតែនិយាយកាំជ្រួចមីស៊ីុលរុស្ស៊ីុមានស្រាប់ គួរតែនិយាយអំពីរថយន្តដែលក្រុមអិស្លាមប្រើប្រាស់វិញ»។លោកស្រីបន្តទៀតថា រថយន្តតូយូតាត្រូវបានអាមេរិកនិងអង់គ្លេសបញ្ចូនទៅកាន់ស៊ីរីនាពេលកន្លងមក ពេលនេះក្រុមអិស្លាមបង្កើតរដ្ឋកំពុងតែប្រើប្រាស់។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានបញ្ចាក់ថា ក្រុមអិស្លាមបង្កើតរដ្ឋទទួលបានផលិតផលមួយចំនួនធំពីក្រុមហ៊ុនតូយូតា ។ តាមក្រុមហ៊ុនតូយូតារបស់ជប៉ុនបានបញ្ចាក់ថា ក្រុមហ៊ុននេះមិនដែលបានលក់រថយន្តរបស់ខ្លួនសម្រាប់បម្រើក្នុងវិស័យយោធាឬសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។
នៅពេលនេះដែរក្រុមប្រឆាំងភេរវកម្មមកពីក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានបើកការស្រាវជ្រាវពីបញ្ហាខាងលើ តើក្រុមអិស្លាមបង្កើតរដ្ឋមានរថយន្តប្រភេទនេះមកពីណា?ភាគីណាមួយជាអ្នកផ្តល់ឲ្យ?