ចោរ​ចូល​ប្លន់​ផ្ទះ​កាប់​ជ្រូក​ប្រមូល​ យក​លុយ​សរុប​ជិត​២​ម៉ឺន​ដុល្លារ​ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ ក្រុម​ចោរ​ ចូល​ប្លន់​ផ្ទះ​ថៅកែ​កាប់​ជ្រូក​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​អូរ​បី​ជាន់​ ស្រុក​ អូរ​ជ្រៅ​ ខេត្ដបន្ទាយមានជ័យ​ ប្រមូល​ យក​លុយ​សរុប​ជិត​២​ម៉ឺន​ដុល្លារ​រួច​គេច​ ដោយ​សុវត្ថិភាព​និង​បាន​វាយ​ម្ចាស់ផ្ទះ​ឱ្យ​របួសធ្ងន់ ​។​

see

ករណី​ក្រុម​ចោរប្លន់​ប្រដាប់​ ដោយ​អាវុធ​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​១២​និង​១០​នាទី​យប់​ឈាន​ ចូល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​ ខណៈ​ ប្ដី​ស្ដ្រី​ម្ចាស់ផ្ទះ​ជាម​ន្ដ្រី​យោធា​ចេញ​ទៅ​ យាម​នៅ​កន្លែង​បន្ទាយ​ធ្វើការ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជា​១០០​ម៉ែត្រ​ ។​

​តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ ក្រុម​ចោរប្លន់​មាន​គ្នា​២​ នាក់​ដោយ​ម្នាក់​ស្លៀកពាក់​ស៊ី​វិល​និង​ ម្នាក់​ទៀត​ស្លៀកពាក់​ខោ​ប៉ា​រ៉ា​មាន​កាំភ្លើងខ្លី​១​ដើម​ដោយនៅ​មុន​ពេល​ធ្វើ​សកម្ម​ ភាព​ប្លន់​ពួក​គេ​បាន​គោះ​ទ្វារ​ឱ្យ​ម្ចាស់ផ្ទះ​ បើកទ្វារ​ខណៈ​មាន​តែ​ប្រពន្ធ​ឈ្មោះ​ វេន​ សា​មឿ​ន​ អាយុ​៣២​ឆ្នាំ​ កំពុង​ដេក​លក់​ និង​ប្ដី​ជា​ទាហាន​បាន​ទៅ​យាម​ការពារ​ព្រំដែន​នៅ​ខាង​មុខ​ផ្ទះ​ប្រមាណ​ជា​១០០​ម៉ែត្រ​។​ ពេល​នោះ​ប្រពន្ធ​ស្មានថា​ប្ដី​ត្រឡប់​មក​ពី​យាម​ហើយ​គោះ​ទ្វារ​ហើយ​ពេល​ដែល​ បើកទ្វារ​ឡើង​ក្រុម​ចោរ​បាន​សម្រុកចូល​និង​វាយ​ប្រពន្ធ​បណ្ដាល​ឱ្យ​បែក​មាត់​ រួច​ប្រមូល​យក​លុយ​ដុល្លារ​១២.២០០​ ដុល្លារ​ លុយ​បាត​២២​ម៉ឺន​បាត​ ហើយ​ គេចខ្លួន​បាត់​តែ​ម្ដង​។​បន្ទាប់​មក​ទើប​ មានការ​ផ្អើល​ដល់​ប្ដី​និង​សមត្ថកិច្ច​នគរបាល​ដឹកនាំ​ដោយ​លោក​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ដបន្ទាយមានជ័យ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ត្រួត​ ពិនិត្យ​ទីតាំង​កើតហេតុ​និង​សាកសួរ​ស្ដ្រី​ រង​គ្រោះ​ខណៈ​ដែល​ក្រុម​ចោរប្លន់​បាន​ គេចខ្លួន​ ។​

​គួរ​បញ្ជាក់​ថា​ នេះ​ជា​ករណី​ទី​មួយ​ ដែល​នៅ​តំបន់​អូរ​បី​ជាន់​មាន​ចោរប្លន់​ ប្រដាប់​ដោយ​អាវុធ​គ្រា​ដែល​នៅ​តំបន់​ អូរ​បី​ជាន់​នេះ​មាន​កម្លាំង​សមត្ថកិច្ច​និង​ ទាហាន​នៅ​ការពារ​គ្រប់​ទិស​ទី​តែ​បែរជា​ឱ្យ​ក្រុម​ចោរប្លន់​រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ​៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print