ប្រធានាធិបតីហ្វីលីពីនប្រកាសតតាំងជាមួយតុលាការកំពូល

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន លោក​ Rodrigo Duterte ​បានប្រកាសព្រមាន ដល់ចៅក្រម តុលាការកំពូល លោក​ស្រី Maria Lourdes Sereno ​និងរដ្ឋអាជ្ញា​ពិសេស លោកស្រីConchita Morales អាចប្រឈមនិងការផ្តន្ទាទោស។
សារព័ត៌មាន​ AP ​បានផ្សាយថា លោកឌូទើរទេ​បានប្រកាសថា លោក មិន​បញ្ឆេះឲ្យមានរឿង ស្មុគ្រស្មាញនោះឡើយ​ នៅពេលដែលអ្នកសារព័ត៌មានសួរលោកពី រឿង​ប្តឹងប្រឆាំង និង លោកស្រី​ Sereno និង​Morales។
ប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា​​អង្គការប្រឆាំងអំពើពុករលួយរបស់លោកស្រី Morales ​បានអនុញ្ញាត្តិប្រើប្រាស់ព័ត៌មាន​ខុសច្បាប់ និងក្លែងក្លាយ ដើម្បីចាប់ផ្តើមប្រឆាំង​និង​រដ្ឋាភិបាល ។ អង្គការប្រឆាំងពុករលួយបានចោទប្រកាន់លោកឌូទើរទេ​ថាបានរក្សាទុកប្រាក់ដោយមិនបានប្រកាស នៅក្នុងគណនីធានាគានោះឡើយ។
លោក ​ឌុយទែរតឺ ​ ដែល​កំពុង​តែ​ជាប់​បណ្តឹង​មួយ ​ស្តីពី​អំពើ​ពុក​រលួយ ​កិបកេង​ប្រាក់​រដ្ឋ​នោះ ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​លោក​នឹង​មិន​សហការ ​ជាមួយ​មន្ត្រី​របស់​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ ​ដែល​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នេះ​ទេ។ គួរ​កត់​សម្គាល់​ថា ​ការ​ប្រកាស​នេះ ​គឺ​វា​ផ្ទុយ​ស្រលះ​ទាំង​ស្រុង ​ពី​អ្វី​ដែល​ អ្នក​នាំពាក្យ​លោក​ប្រធានាធិបតី ​បាន​អះអាង​ កាល​ពី​សប្តាហ៍​មុន ​ថា ​លោក​ឌុយទែរតឺ ​នឹង​សហការ ​ហើយ​ជឿ​ទុកចិត្ត ​ លើ​ឯករាជ្យភាព​ របស់​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ។
កាល​ពី​សប្តាហ៍​មុន​នេះ ​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្វីលីពីន ​ បាន​ប្រកាស​ឲ្យ​ដឹង​ថា ​គេ​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ពុក​រលួយ ​ទាក់ទិន​នឹង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក ​នៅ​ក្នុង​គណនី​ធនាគារ​ របស់​លោក​ប្រធានាធិបតី​ឌុយទែរតឺ។​ យោង​តាម​ការ​ចោទ​ប្រកាន់​ លោក​ឌុយទែរតឺ ​មិន​បាន​ប្រកាស​ពន្ធ​ និង​មិន​បាន​បញ្ជាក់​ប្រភព ​ថា​ប្រាក់​នេះ​ បាន​មក​ពី​ណាទេ។
ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី​៣០ ​កញ្ញា ​លោក​ឌុយទែរតឺ ​ បាន​ឆ្លើយ​ទៅ​កាន់​ការិយាល័យ​នេះ​ថា ​ លោក​នឹង​មិន​សហការ ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​ទេ។ នៅក្នុង​សំដី​ដែល​សំបូរ​ទៅ​ដោយ​ពាក្យ​ដៀល ​ដ៏​គ្រោធគ្រាត​ លោក​ឌុយទែរតឺ​ បាន​និយាយ​ថា ​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ​គឺ​ជា​ការិយាល័យ​ភ្លឺភ្លើ ​គ្មាន​បានការ ​ហើយ​លោក​មិន​ស្ថិត​នៅ​ក្រោម​អំណាច ​នៃ​ការិយាល័យ​នេះ​ទេ។ លោក​ប្រធានាធិបតី​មាត់​ឆៅ​រូបនេះ ​បាន​និយាយ​បន្ត​ ក្នុង​ន័យ​បញ្ចើច​បញ្ចើរ​ថា ​ប្រធាន​ការិយាល័យ​នេះ ​គឺ​ជា​មនុស្ស​កុហក ​បោក​ប្រាស់ ​និង​បាន​ប្រឌិត​ភស្តុតាង​យក​មក​សំអាង ​ដើម្បី​បង្កាច់​បង្ខូច​រូប​លោក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print