ប្រធានាធិបតីបារំាងបានបញ្ចាក់ថា ការជ្រៀតជ្រែកដោយកម្លាំងយោធារបស់រុស្ស៊ីុនៅក្នុងទឹកដីស៊ីរី អាចជួយដល់កម្លាំងទាហានស៊ីរីយកឈ្នះក្រុមអិស្លាមបង្កើតរដ្ឋតែមិនអាច ជួយស្រោចស្រង់ប្រធានាធិបតីអាលអាសាដនោះដែរ។
មានប្រសាសន៍ក្រោយកិច្ចប្រជុំសហគមន៍អឺរ៉ុបកាលពីថ្ងៃទី១៥ខែតុលាប្រធានាធិបតីបារាំងលោកហ្វ្រាំងស័រហូឡែនបញ្ចាក់ថាការជ្រៀតជ្រែករបស់រុស្ស៊ីុនៅក្នុងប្រទេសស៊ីរីនឹងមិនអាចជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាសាដនោះឡើយ។
មកទល់ពេលនេះអាមេរិក រុស្ស៊ី អង់គ្លេស បារាំងអីរ៉ង់ អារ៉ាប់ កាតា និងទួគីបានជ្រៀតជ្រែកចូលរួមនៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី ។ ប៉ុន្តែគោលដៅចូលរួមផ្សេងគ្នា ការវាយប្រហារក៏ខុសគ្នាដែរ។ កន្លងមកបារាំងក៏បានសម្រេចដើរតួនាទីសំខាន់នៅក្នុងការបង្កើនសម្ព័ន្ធមិត្តវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ។
ពាក់ព័ន្ធទៅនឹងការប្រតិកម្មរបស់សហគមន៍អឺរ៉ុប ក្រោយពេលរុស្ស៊ីចាប់ផ្តើមវាយប្រហារតាមដែនអាកាសទៅលើក្រុមអិស្លាមបង្កើតរដ្ឋជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាសាដ តំណាងសហគមន៍អឺរ៉ុបមិនបានពិភាក្សាបន្ថែមក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីុទៀតឡើយ។
ប៉ុន្តែអឺរ៉ុបអាចនឹងអនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ីុប្រសិនបើការវាយប្រហារមិនសម្តៅទៅលើក្រុមភេរវកម្មទេនោះ។ អឺរ៉ុបក៏ដូចជាអាមេរិកកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពយោធារបស់រុស្ស៊ីុ ខ្លាចរុស្ស៊ីមិនវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋដោយវាយប្រហារទៅលើកម្លាំងក្រុមប្រឆាំងរដ្ឋាភិបាលដែលអាមេរិកគាំទ្រនោះ។
ការព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងអាមេរិកនិងរុស្ស៊ីនៅក្នុងប្រទេសស៊ីរីកាន់តែខ្លាំងឡើងក្រោយពេលយន្តហោះចម្បាំងប្រទេសទាំងពីរបានហោះហើរគៀកគ្នានៅក្នុងដែនអាកាសតែមួយ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter បានថ្លែងថា លោកមានក្តីសង្ឃឹមថា នឹងអាចរកដំណោះស្រាយចំពោះបញ្ហានេះនាពេលឆាប់ៗ ។ ភាគីរុស្ស៊ីក៏បានអះអាងដែរថា ខ្លួននឹងបញ្ជូនមនុស្សថ្មីដើម្បីឲ្យធ្វើកិច្ចការនេះ ។ ទោះបីយ៉ាងណាក៏ដោយ មានការលើកឡើងថា បើទោះបីមានការពិភាក្សារវាងអាមេរិក នឹងរុស្ស៊ីយ៉ាងណាក្តី ប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរនៅលើដែនអាកាសស៊ីរី សុទ្ធតែរឿងមិនត្រឹមត្រូវទាំងអស់ ។
ប្រទេសលោកខាងលិច និងក្រុមសកម្មជនក្នុងប្រទេសស៊ីរីបាននិយាយថាយន្តហោះចម្បាំងរុស្ស៊ីុបានបាញ់ប្រហារទៅលើគោលដៅដែលពុំមានក្រុម ឧទ្ទាម គឺធ្លាក់ទៅលើគោលដៅជនស៊ីុវិលរស់នៅ និងធ្លាក់ទៅលើក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី ។ ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីបាននាំគ្នាធ្វើបាតុកម្មនៅមុខ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងដាម៉ាកាស ប្រឆាំងចំពោះប្រតិបត្តិការតាមដែនអាកាសរបស់កម្លាំងទាហានរុស្ស៊ីុ៕