បារាំងៈ ការជ្រៀតជ្រែករបស់រុស្ស៊ីុក៏មិនអាចជួយដល់ប្រធានាធិបតីស៊ីរីដែរ

ចែករំលែក៖

ប្រធានាធិបតីបារំាងបានបញ្ចាក់ថា ការជ្រៀតជ្រែកដោយកម្លាំងយោធារបស់រុស្ស៊ីុនៅក្នុងទឹកដីស៊ីរី អាចជួយដល់កម្លាំងទាហានស៊ីរីយកឈ្នះក្រុមអិស្លាមបង្កើតរដ្ឋតែមិនអាច ជួយស្រោចស្រង់​ប្រធានាធិបតីអាលអាសាដនោះដែរ។

មានប្រសាសន៍ក្រោយកិច្ចប្រជុំសហគមន៍អឺរ៉ុបកាលពីថ្ងៃទី​១៥ខែតុលាប្រធានាធិបតីបារាំងលោកហ្វ្រាំងស័រហូឡែនបញ្ចាក់ថា​ការជ្រៀតជ្រែករបស់រុស្ស៊ីុនៅក្នុងប្រទេសស៊ីរីនឹងមិនអាចជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាសាដនោះឡើយ។

មកទល់ពេលនេះ​អាមេរិក រុស្ស៊ី អង់គ្លេស បារាំង​អីរ៉ង់ អារ៉ាប់ កាតា​ និងទួគី​បានជ្រៀតជ្រែកចូលរួមនៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី ។ ប៉ុន្តែគោលដៅចូលរួមផ្សេងគ្នា ការវាយប្រហារក៏ខុសគ្នាដែរ។ កន្លងមកបារាំងក៏បានសម្រេចដើរតួនាទីសំខាន់នៅក្នុងការបង្កើនសម្ព័ន្ធមិត្តវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ។

ពាក់ព័ន្ធទៅនឹងការប្រតិកម្មរបស់សហគមន៍អឺរ៉ុប ក្រោយពេលរុស្ស៊ីចាប់ផ្តើមវាយប្រហារតាមដែនអាកាសទៅលើក្រុមអិស្លាមបង្កើតរដ្ឋជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាសាដ តំណាងសហគមន៍អឺរ៉ុបមិនបានពិភាក្សាបន្ថែមក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីុទៀតឡើយ។

ប៉ុន្តែអឺរ៉ុបអាចនឹងអនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ីុប្រសិនបើការវាយប្រហារមិនសម្តៅទៅលើក្រុមភេរវកម្មទេនោះ។ អឺរ៉ុបក៏ដូចជាអាមេរិកកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពយោធារបស់រុស្ស៊ីុ ខ្លាចរុស្ស៊ីមិនវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ​ដោយវាយប្រហារទៅលើកម្លាំងក្រុមប្រឆាំងរដ្ឋាភិបាលដែលអាមេរិកគាំទ្រនោះ។

 

ការព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងអាមេរិកនិងរុស្ស៊ីនៅក្នុងប្រទេសស៊ីរីកាន់តែខ្លាំងឡើង​ក្រោយ​ពេលយន្តហោះចម្បាំងប្រទេសទាំងពីរបានហោះហើរគៀកគ្នានៅក្នុងដែនអាកាសតែមួយ។​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ លោក​ Ash​ Carter​ បាន​ថ្លែង​ថា​ លោក​មាន​ក្តី​សង្ឃឹមថា​ នឹង​អាច​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​នា​ពេល​ឆាប់ៗ​ ។​ ភាគី​រុ​ស្ស៊ី​ក៏​បាន​អះអាង​ដែរ​ថា​ ខ្លួន​នឹង​បញ្ជូន​មនុស្ស​ថ្មី​ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ​នេះ​ ។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ មានការ​លើក​ឡើង​ថា​ បើ​ទោះបី​មានការ​ពិភាក្សា​រវាង​អា​មេ​រិ​ក​ នឹង​រុ​ស្ស៊ី​យ៉ាងណា​ក្តី​ ប្រតិបត្តិការ​យោធា​របស់​ប្រទេស​ទាំង​ពីរ​នៅ​លើ​ដែនអាកាស​ស៊ី​រី​ សុទ្ធតែ​រឿង​មិន​ត្រឹមត្រូវ​ទាំងអស់​ ។​

​ប្រទេស​លោក​ខាងលិច​ និង​ក្រុម​សកម្មជន​ក្នុង​ប្រទេស​ស៊ី​រី​បាន​និយាយ​ថា​យន្តហោះ​ចម្បាំង​​រុ​ស្ស៊ី​ុបាន​បាញ់ប្រហារ​ទៅ​លើ​គោលដៅ​ដែល​ពុំ​មាន​ក្រុម​ ឧទ្ទាម​ គឺ​ធ្លាក់​ទៅ​លើ​គោលដៅ​ជន​ស៊ី​ុវិល​រស់នៅ​ និង​ធ្លាក់​ទៅ​លើ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ ។​ ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​ដា​ម៉ា​កាស​ ប្រឆាំង​ចំពោះ​ប្រតិបត្តិការ​តាម​ដែនអាកាស​របស់​កម្លាំង​ទាហាន​រុ​ស្ស៊ី​ុ៕ 

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print