លោកឃួង ស្រេង ៖ ផ្សារឌីហ្វានឹងក្លាយជាឃ្លាំងផ្គត់ផ្គង់គ្រឿងសំណង់ក៏ធំជាងគេនៅក្នុងរាជធានីភ្នំពេញ ក្រោយសម្ពោធ បម្រើសេវាផ្គត់ផ្គង់ជូនអតិថិជន

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង បានបញ្ជាក់ថា៖ ផ្សារឌីហ្វាដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅនឹងក្លាយជាឃ្លាំងផ្គត់ផ្គង់គ្រឿងសំណង់ក៏ធំជាងគេ នៅក្នុងរាជធានីភ្នំពេញ លើការផ្តល់សេវាលក់សម្ភារៈ សំណង់ជូនអតិថិជន នៅពេលនេះ គឺជាទីផ្សារដែលគ្រប់គ្រងដោយអ្នកវិនិយោគជនជាតិចិន ចំណាយថវិកា៥លានដុល្លារអាមេរិក នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមជាអធិបតីភាព ក្នុងពីធីបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្សារលក់គ្រឿងសំណងដ៏ធំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ តុលា ឆ្នាំ២០១៧ ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការសំឡឹងមើលរបស់អ្នកវិនិយោគទុន ដោយយកប្រទេសកម្ពុជាដើម្បីដាក់ទុន វិនិយោគរកស៊ីនោះ ក៏ដោយសារតែប្រទេសកម្ពុជាមានស្ថេរភាពនយោបាយល្អ មានសន្តិសុខពេញបរិបូរ និងម្យ៉ាងវិញទៀត ប្រទេសមួយនេះក្រោមការដឹកនាំរបស់សម្តេចតេជោបាននឹងកំពុងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះអ្នកវិនិយោគទុនបរទេស ដែលចង់មករកស៊ីនៅស្រុកខ្មែរ។ជាងនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសមួយស្ថិតនៅភូមិភាគកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលមានភូមិសាស្រ្តក៏សារសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទងពីប្រទេសមួយទៅប្រទេសមួយទៀត ជាពិសេសកម្ពុជាសំបូរទៅដោយធនធានពលកម្ម និងធនធានធម្មជាតិ ដែលជាឱកាសទូលំទូលាយក្នុងការធ្វើសហប្រតិបត្តិការវិនិយោគលើគ្រប់វិស័យ និងសក្តានុពលក្នុងការអភិបាលកិច្ច ។
លោកឃួង ស្រេង បានបន្តថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញនិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ គាំទ្រយ៉ាងពេញទំហឹង ដែលក្រុមហ៊ុនចិនខាងលើបានមកបណ្តាក់ទុនរកស៊ីនៅរាជធានីភ្នំពេញ។
លោកឃួង ស្រេងក៏បានស្នើអោយក្រុមហ៊ុនចិន ពិនិត្យលទ្ធភាព លើការបើករោងចក្រផលិតសម្ភារៈប្រើប្រាស់នានានៅស្រុកខ្មែរផងដែរ ដោយលោកលើកឡើងថា ការបើករោងចក្រផលិតសម្ភារៈប្រើប្រាស់នានានៅស្រុកខ្មែរ វានិងកាត់បន្ថយការនាំចូលពីបរទេស ហើយវាក៏នឹងជួយបង្កើនការងារអោយប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោក ហេង វុទ្ធី សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ៖ ផ្សារឌីហ្វានឹងក្លាយជាឃ្លាំងផ្គត់ផ្គង់គ្រឿងសំណង់ក៏ធំជាងគេ នៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាលក់សម្ភារៈសំណង់ជូនអតិថិជនទូទៅនិងភ្នាក់ងារក្រុមហ៊ុនចែកចាយនានាអាចទទួលទិញបានគ្រប់ពេលវេលា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាជំរុញពាណិជ្ជកម្មការវិនិយោគនិងផ្លាស់ប្តូរព័ត៌មាន ជាមួយនឹងប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសជាមួយនឹងប្រទេសចិន។ សេដ្ឋកិច្ចប្រទេសកម្ពុជា ស្ទុះឡើងយ៉ាងខ្លាំងបែបនេះ ក៏ដោយសារតែមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ទាក់ទាញវិនិយោគបរទេស និងជាសសរស្តម្ភសេដ្ឋកិច្ចជួយទ្រទ្រង់ជំរុញខឿនសេដ្ឋកិច្ចប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនធំធាត់ បានយ៉ាងឆាប់រហ័សថែមមួយកម្រិតទៀត។ ដូច្នេះការលក់សម្ភារៈសំណង់គឺពិតជាមានសារសំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
លោកលីន ស៊ាវជី អគ្គនាយកក្រុមហ៊ុនផ្សារឌីហ្វាលក់គ្រឿងសំណង់ និងសម្ភារៈតុបតែងអន្តរជាតិ នៅរាជធានីភ្នំពេញ បានថ្លែងថា មូលហេតុដែលធ្វើការវិនិយោគនៅប្រទេសកម្ពុជា គឺនយោបាយមានស្ថេរភាពល្អ ប្រទេសកម្ពុជានិងចិនមានទំនាក់ទំនងមិត្តភាពតាំងពីយូរមកហើយ និងមានទំនុកចិត្តគ្នាទៅវិញទៅមក លើឆាកនយោបាយ ។ ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរមានការចុះទស្សនកិច្ចជាញឹកញាប់ ហើយក៏បានចូលរួមជំរុញនូវគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីពង្រឹងនូវទំនាក់ទំនងជាយុទ្ធសាស្រ្តទ្វេភាគី។ ប្រទេសកម្ពុជា ជាតំបន់មានឱកាសធ្វើជំនួញពាណិជ្ជកម្ម ដ៏ច្រើនលើសលុប ហើយកម្ពុជាស្ថិតនៅភូមិភាគកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ ដោយមានភូមិសាស្រ្តក៏សារសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទងពីប្រទេសមួយទៅប្រទេសមួយទៀត ជាពិសេសកម្ពុជាសំបូរទៅដោយធនធានពលកម្ម និងធនធានធម្មជាតិ មានឱកាសទូលំទូលាយក្នុងការធ្វើសហប្រតិបត្តិការវិនិយោគលើគ្រប់វិស័យ និងសក្តានុពលក្នុងការអភិបាលកិច្ច ។ ពិតមែនតែបច្ចុប្បន្ននេះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិត ប៉ុន្តែនេះបញ្ជាក់ឲ្យឃើញថាកម្ពុជានៅមានឱកាសសម្រាប់ការអភិវឌ្ឍដ៏ច្រើន ហើយក៏ជាឱកាសសម្រាប់យើងមកធ្វើការវិនិយោគប្រកបអាជីវកម្មនៅទីនេះ។
លោកអគ្គនាយកបានថ្លែងបន្តថា ៖ ចាប់ពីពេលនេះទៅ ផ្សារឌីហ្វាលក់គ្រឿងសំណង់នឹងបើកដំណើរការអាជីវកម្មផ្លូវការ បម្រើដល់សង្គម ជាពិសេសគឺផ្សារនេះនឹងផ្តល់ជូនវេទិកាមួយសម្រាប់អាជីវករជាច្រើនក្នុងការប្រកបអាជីវកម្ម ទន្ទឹមនឹងការផ្គត់ផ្គង់សម្ភារៈសំណង់ដែលស្រស់ស្អាត និងមានតម្លៃថោក ដល់អតិថិជន ទាំងវិស័យសាងសង់ និងវិស័យឌីគ័រ ធ្វើឲ្យអតិថិជនទទួលនូវអារម្មណ៍ភាពងាយស្រួលមួយក្នុងការទិញដោយផ្ទាល់ពីអាជីវករនិងទិញនៅក្នុងទីកន្លែងតែមួយ។
លោកបន្តថា៖ ដំណើរការអាជីវកម្មរបស់ផ្សារឌីហ្វា ប្រកបដោយភាពស្របច្បាប់គ្រប់គ្រងតាមបែបស្តង់ដារ និងក្លាយជាផ្សារលំដាប់លេខមួយ សម្រាប់បំពេញតម្រូវការអតិថិជន៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print