ភ្នំពេញ៖ សង្វៀនប្រដាល់របស់ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានផ្អាកការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណជាលក្ខណៈវាយដណ្ដើមខ្សែក្រវាត់ស៊ីម៉ងត៍អូដ្ឋនិង ជើងឯក TIFFY SUPER FIGHT រយៈ ពេល១សបា្ដហ៍ដើម្បីទុកឱកាសឱ្យកីឡា ករដែលត្រូវបន្ដការប្រកួតនៅវគ្គខ្វែង ពូល និងបន្ដដំណាក់កាលទី៣វគ្គ៨នាក់ បន្ទាប់ពីពួកគេសម្រាកទៅចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដែលបាន បញ្ចប់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៥កន្លងទៅ ប៉ុន្ដែគណៈកម្មការផ្គូផ្គង រៀបចំឱ្យមានការប្រកួតជាលក្ខណៈមិត្ដភាពរួមជាតិជំនួសវិញនាល្ងាចថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី១៧-១៨ ខែតុលា ឆ្នាំ ២០១៥នេះ ។
លោក មាស សុគ្រី អ្នកចាប់គូ ប្រដាល់របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បាន ប្រាប់អ្នកយកព័ត៌មាននគរវត្ដឱ្យដឹងថា ចំពោះការប្រកួតកីឡាប្រដាល់ក្បាច់ គុនបុរាណខ្មែរលក្ខណៈវាយដណ្ដើមខ្សែ ក្រវាត់ចំនួន២កម្មវិធី គឺកម្មវិធីរបស់ ស៊ីម៉ង់ត៍អូដ្ឋនិងជើងឯកទីហ្វីសុទ្ធតែត្រូវបានឱ្យសម្រាក់១សបា្ដហ៍ដូចគ្នា ។
លោកបានបន្ដទៀតថា តាមពិតទៅ ការប្រកួតដណ្ដើមខ្សែក្រវាត់ទាំង២កម្ម វិធីបានឈានដល់វគ្គវាយខ្វែងពូល សម្រាប់ប្រកួតដណ្ដើមខ្សែវាយស៊ីម៉ត៍ អូដ្ឋ រីឯមួយកម្មវិធីទៀតនោះគឺប្រកួត វិលជុំជម្រុះជើងឯកទីហ្វីក៏បានបញ្ចប់ ដំណាក់កាលទី២ឈានចូលដល់ដំណាក់ កាលទី៣វគ្គ៨នាក់ជម្រុះទុកតែ៤នាក់ ដែរដើម្បីស្វែងរកកីឡាករជើងខ្លាំងឡើងទៅប្រកួតបន្ដវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ។
បើទោះបីបែបនេះក្ដីគណៈកម្មការ ផ្គូផ្គងបានរៀបចំឱ្យមានការប្រកួតជា លក្ខណៈមិត្ដភាពជំនួសដោយថ្ងៃសៅរ៍ ទី១៧ ខែតុលា មានចំនួន៥គូក្នុងនោះ កីឡាករ សោម វិឆ័យ មកពីសាលវ័ន្ដ កីឡាជួបជាមួយកីឡាករ ឌុម កែវដា មកពីក្លិបមកុដរាជសីហ៍ប្រភេទទម្ងន់ ៦០គីឡូក្រាម ។ កីឡាករ ប៉ូ វ៉ាន់ស័ក្ដិ មកពីក្លិបគីសែមានឫទ្ធិប៉ះជាមួយកីឡាករ ឡុង សំណាង មកពីក្លិបសាលវ័ន្ដ កីឡាប្រភេទទម្ងន់៦០គីឡូក្រាម និង កីឡាករ នួន ភារ័ក្ស មកពីក្លិបតាព្រហ្ម មានជ័យប្រកួតជាមួយកីឡាករ ឈៀង ហេង មកពីក្លិបអេភូថងកីឡាក្នុងប្រភេទ ទម្ងន់៥៧គីឡូក្រាម ។
ចំណែកឯថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០១៥ មានចំនួន៥គូដែរ គឺកីឡាករ ប្រាក់ ស៊ីណាត មកពីក្លិបតាដំបងដែកមាន ឫទ្ធិជួបជាមួយកីឡាករ សង គង់ មកពី ក្លិបអេភូថងកីឡាប្រភេទទម្ងន់៥៤គីឡូ ក្រាម ។ កីឡាករ សុខ ចិន្ដា មកពីក្លិប ឃ្លាំងមឿងកីឡាខេត្ដពោធិ៍សាត់ប៉ះជា មួយកីឡាករ វេង សាវ៉ន មកពីគីសែមាន ឫទ្ធិក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ៕
ដោយ៖ សារីម