កាលពីថ្ងៃទី១១ខែតុលា អង្គការស្រាវជ្រាវអាវកាសអាមេរិក Space X បានបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងពាណិជ្ជកម្ម ឡើងទៅកាន់តារាវិថីផែនដី ដោយជោគជ័យ។
កាំជ្រួចមីស៊ីល Falcon 9 បាននាំផ្កាយរណប EchoStar 105/SES-11 ដោយបាញ់ចេញពីមជ្ឈមណ្ឌុលអាវកាស Kennedy ភាគខាងត្បូង រដ្ឋហ្ល័រីដា អាមេរិក។នេះជាផ្កាយរណបរបស់ អ្នកស្រាវជ្រាវ Echostar មានទីតាំងនៅអាមេរិក ។ ផ្កាយរណបខាងលើនិងផ្តល់សេវាកម្ម ផ្ទាល់ មានគម្រិតខ្ពស់ដល់អាមេរិក និងតំបន់ Caribe។
ក្រោយរយៈពេល១០នាទីបាញ់បង្ហោះ ជាន់ទីមួយរបស់មីស៊ីល បានផ្តាច់ខ្លួន ចេញពីមីស៊ីល ហើយធាក់មកផែនដីវិញដោយសុវត្ថភាព។
មុននេះមួយថ្ងៃ Space X ក៏បានបាញ់បង្ហោះដោយជោគជ័យនៅផ្កាយរណបចំនួន១០ ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ ដោយបាញ់ចេញពីទីតាំងទ័ពអាកាស Vandenberg នៅរដ្ឋ California ។
រយៈពេលកន្លងមក Space X បានប្រើប្រាស់ជាច្រើនលើកនៅជាន់ទីមួយនៃមីស៊ីល Falcon9 សម្រាប់ បញ្ចូនផ្កាយរណប ។ការប្រើប្រាស់ មីស៊ីលចាសគឺអាចជួយកាត់បន្ថយប្រាក់ចំណាយបានច្រើន សម្រាប់ បញ្ចូន ផ្កាយរណបនិមួយៗ៕
ដោយ៖ មែវ សាធី










