ចុងក្រោយចិន និងរុស្ស៊ី កំពុងទទួលបានផលប្រយោជន៍ពីគោលនយោបាយ អាតា្មនិយម​របស់ ប្រធានាធិបតីដូណាលត្រាំ

ចែករំលែក៖

គោលនយោបាយអាត្មានិយម​របស់ ប្រធានាធិបតីដូណាលត្រាំ កំពុងតែរុញ ច្រានប្រទេសជាមិត្ត​ នៅអឺរ៉ុប និងនៅជុំវិញពិភពលោក អស់ទំនុកចិត្តលើអាមេរិក ដោយអាចងាកទៅរក ប្រទេសចិននិងរុស្ស៊ី​ ដែលកំពុងត្រូវការបង្កើនទំនាក់ទំនង ជាមួយប្រទេសអឺរ៉ុប។
នយោបាយរបស់លោកត្រាំ ដែលធ្វើឲ្យប្រទេស ជាមិត្តមិនពេញចិត្តនោះគឺ ការដកខ្លួន​ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ហើយពេលនេះ​គឺអាមេរិកដកខ្លួនចេញពី អង្គការ UNESCO​ទៀត។ មិនតែប៉ុណ្ណោះ លោកត្រាំបាន ប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីរ៉ង ផងដែរ។ សកម្មភាពនយោបាយបែបនេះ នឹងធ្វើឲ្យសហគមន៍អន្តរជាតិអស់ទំនុកចិត្តទៅលើ​អាមេរិក។
កន្លងមកថ្មីៗ រដ្ឋាភីបាលអាល្លឺម៉ង់ បានប្រកាសថា​ ទង្វើប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលគេរំពឹងថា នឹងមិនទទួលស្គាល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែអន្តរជាតិជាមួយអ៊ីរ៉ង់ កំពុងតែបង្កឲ្យមានការបែកបាក់គ្នា រវាងអាមេរិកនិងអឺរ៉ុប និងនាំសហភាពអឺរ៉ុប ឲ្យកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីនិងចិន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ៖លោក Sigmar Gabriel ជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយដដែលៗ ប្រឆាំងនឹងចំណាត់ការ ដែលនឹងធ្វើឡើងរបស់លោក ត្រាំ ប៉ុន្តែការថ្លែងដ៏ថ្មីបំផុតរបស់លោកលើកនេះ គឺមានគោលបំណងឲ្យពិនិត្យមើល នូវផលប៉ះពាល់ ដែលវានឹងបង្កឲ្យកើតមាន ក្នុងលក្ខខ័ណ្ឌដាច់ស្រឡះពីគ្នា។
ថ្លែងប្រាប់ក្រុមកាសែតអាល្លឺម៉ង់ RND លោក លោក Sigmar Gabriel បានមានប្រសាសន៍ថា “វាគឺជាការចាំបាច់ ដែលអឺរ៉ុបស្ថិតនៅជាប់ស្អិតរួមគ្នា ស្តីអំពីបញ្ហានេះ ហើយយើងក៏ត្រូវតែ ប្រាប់អាមេរិកផងដែរថា ឥរិយាបថរបស់ពួកគេ ស្តីពីបញ្ហាអ៊ីរ៉ង់ នឹងជំរុញបង្ខំឲ្យយើងជាអឺរ៉ុប ចូលទៅក្នុងទីតាំងរួមមួយ ជាមួយចិននិងរុស្ស៊ី ប្រឆាំងនឹងសហរដ្ឋអាមេរិក”៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print