ភ្លើងឆេះព្រៃសម្លាប់មនុស្សកើនឡើងដល់៣១នាក់ នៅកាលីហ្វ័រញ៉ា ប្រទេសអាមេរិក គឺជាគ្រោះថ្នាក់មួយដល់អាមេរិក ក្រោយពេលប្រទេសនេះ ទទួលរងការវាយប្រហារដោយព្យុះពីផ្សេងគ្នា គឺព្យុះហាវាយ និងព្យុះ អាយម៉ា បំផ្លាញ ទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន។ ក្រៅពីនេះអាមេរិក ទើបតែរងការបាញ់ប្រហារជាប្រវត្តិសាស្ត្រ នៅទីក្រុងឡាសវីហ្គាស សម្លាប់មនុស្ស៥៩នាក់និង ជាង៥០០នាក់រងរបួស។ នេះជាការដាក់ទណ្ឌកម្មទៅលើអាមេរិកឬ?
អាមេរិកធ្លាប់តែដាក់ទណ្ឌកម្មទៅលើប្រទេសដទៃ និងធ្វើសង្គ្រាមសម្លាប់ពលរដ្ឋស្លូតត្រង់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ។ នៅក្នុងរបាយការណ៍ដែលបានប្រកាស នាពេលកន្លងមក បង្ហាញឲ្យឃើញថា កម្លាំងទាហានអាមេរិកបានសម្លាប់មនុស្សច្រើនជាងគេបង្អស់លើពិភពលោក គឺចាប់តាំងពីសង្គ្រាមលោកលើកទីពីរ មក អាមេរិកឈរលំដាប់ទីមួយ ពីការសម្លាប់មនុស្សច្រើនជាងគេបំផុត។ ជាក់ស្តែងនៅក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន អីរ៉ាក់ សីរី ជាដើមទាហានអាមេរិកបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។
ពេលនេះកម្មពៀរបានកើតឡើងដល់អាមេរិកដោយក្នុងរយៈពេលខ្លី ប៉ុណ្ណោះ អាមេរិក ត្រូវខាតបង់ ទឹកប្រាក់រាប់សិបពាន់លានដុល្លារនិង អាយុជីវិតមនុស្សជាច្រើន ដោយការវាយប្រហារដោយព្យុះហាវាយនិងព្យុះអីម៉ា ក័ដូចជាការបាញ់ប្រហារសម្លាប់មនុស្ស ជាច្រើន នៅទីក្រុងឡាសវីហ្គាស។
ពាក់ព័ន្ធនិងភ្លើងឆេះព្រៃ នៅភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបណ្ដាលឲ្យមនុស្សស្លាប់ កើនឡើងយ៉ាងហោចណាស់ ៣១នាក់ និង ២០០នាក់ទៀត បាត់ខ្លួន នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធ នឹងមានវត្តមាននៅទីនោះ សម្រាប់ប្រជាជន នៅរដ្ឋកាលីហ្វ័រលីញ៉ា នៅពេលដែលភ្លើងឆេះព្រៃ បានឆាបឆេះតំបន់ចំនួន ២ របស់រដ្ឋខាង លើនេះ។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសពីភាពអាសន្នមួយ ក្រោយពីមានហេតុការណ៍ដ៏អាក្រក់នេះ ហើយចំនួន អ្នកស្លាប់ អាចនឹងបន្ដកើនឡើងទៀត ដោយសារតែចំនួនអ្នកបាត់ខ្លួន នៅមានយ៉ាងច្រើនដូចនេះ៕
ដោយ៖ មែវ សាធី













