គេ​សង្ឃឹម​ថាមានការ​បង្ក្រាប​ ខណៈ​បទល្មើស​នេសាទ​កំពុង​កើត​មាន​ក្រោយ​ពី​មានការ​ផ្ទេរ​សម្រួល​តំបន់​គ្រប់គ្រង​នាយ​ នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ថ្មី​ទំនើប​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ កំពុង​កើត​មាន​ពាសពេញ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ដ្រ​ខេត្តពោធិ៍សាត់​ ហើយ​គេ​ជឿជាក់​មានការ​បង្ក្រាប​ ក្រោយ​ពី​ផ្ទេរ​សម្រួល​តំបន់​គ្រប់គ្រង​នាយ​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ ។​

IMG-20151017-WA0014

​ប្រភព​ខាងលើ​បន្ដ​ថា​ ឧបករណ៍​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ប្រភេទ​ថ្មី​ទំនើប​ ដែល​ជនល្មើស​ដាក់​ចាប់​ត្រី​តាម​តំបន់​នានា​ខាងលើ​ មាន​ចំនួន​រាប់​ពាន់​ខ្សែ​ មាន​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​ ចាប់​ត្រី​ចំរុះ​គ្រប់​ប្រភេទ​ មិន​ថា​រដូវ​បើក​និង​បិទ​នេសាទ​នោះ​ទេ​ (​ទឹក​ឡើង​ដល់​ណា​បទល្មើស​ប្រភេទ​នេះ​មាន​ដល់​ហ្នឹង​ ហើយ​ទឹក​ស្រក​ដល់​ណា​ល្មើស​ប្រភេទ​នេះ​មាន​ដល់​ហ្នឹង​ដែរ​)​ គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ ឬ​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​ជា​ផ្លូវការ​ម្ដងណា​ឡើយ​ ដូច្នេះ​គេ​ជឿជាក់​ថា​ មានការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​ក្រោយ​ពេល​ផ្ទេរ​សម្រួល​តំបន់​គ្រប់គ្រង​ នាយ​ នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​ ។​

​គួរ​រំលឹក​ថា​ កាលពី​ព្រឹក​ម្សិល​ម៉ិ​ញ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​ ស្ថិត​ក្នុងភូមិ​៤​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ មានការ​ផ្ទេរ​សម្រួល​ភារកិច្ច​តំបន់​គ្រប់គ្រង​ នាយ​ នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ចំនួន​ ៣​ ៖​ ១-​លោក​ ភេ​ម​ សុ​ខុន​ ២-​លោក​ សោម​ ឬ​ទ្ធី​ បច្ចុប្បន្ន​ជា​នាយ​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ កំពង់​លួង​ ផ្ទេរ​សម្រួល​ភារកិច្ច​ជា​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​បាកាន​វិញ​ ៣-​លោក​ ​ ភុ​ន​ វ​ណ្ណា​ ៤-​លោក​ ហម​ ណា​រិ​ន​ ​ បច្ចុប្បន្ន​ជា​នាយ​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​បាកាន​ ផ្ទេរ​សម្រួល​ភារកិច្ច​ជា​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​កណ្ដៀង​វិញ​ ចំណែក​លោក​ ពិន​ វុ​ទ្ធី​ ដែល​គេ​អាំង​អាង​ថា​ មាន​សមត្ថភាព​ការពារ​មេត្រី​ពូជ​តំបន់​អភិរក្ស​ អតីត​ (​ឡូត៍​នេសាទ​លេខ​៦​ )​ និង​លោក​ សុខ​ រិ​ន​ បច្ចុប្បន្ន​នាយ​នាយ​រង​សង្កាត់​រដ្ឋបាល​ ជលផល​កណ្ដៀង​ ផ្ទេរ​សម្រួល​ភារកិច្ច​ជា​នាយ​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​លួង​ ដូច្នេះ​ការ​ផ្ទេរ​សម្រួល​នាយ​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ខាងលើ​ ទៅ​គ្រប់គ្រង​តំបន់​ផ្សេងៗ​ គេ​មិនដឹង​ថា​ មានការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​ ឬ​មួយ​ការ​បង្ក្រាប​គ្រាន់តែ​ឱ្យ​ជនល្មើស​នេសាទ​ស្គាល់​បែប​គោះ​ទឹក​បង្អើល​ត្រី​ឱ្យ​រត់​ចូល​ស៊ង​ ខណៈ​គេ​មិន​ទាន់​ស្គាល់ចិត្ត​គ្នា​ ។​

ព្រោះ​កន្លង​មក​ គេ​ឃើញ​មានការ​ផ្ទេរ​សម្រួល​ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ពី​លោក​ ណៅ​ ធួ​ក​ មក​លោក​ អេ​ង​ ជា​សាន​ ប៉ុន្ដែ​លទ្ធផល​គេ​ឃើញ​ដៀ​តែ​ក្នូ​ច​ដូច​តែ​គ្នា​ ហើយ​ករណី​ខាងលើ​នេះ​គេ​មិន​ជឿ​ថា​ ជន​ប្រព្រឹត្ត​ល្មើស​ខុសច្បាប់​ស្ដី​ពី​ជលផល​ខាងលើ​ មិន​ខ្លាច់​ច្បាប់​នោះ​ទេ​?​ បើ​គ្មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ដ្រី​ទាំងនោះ​ ដូច្នេះ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​កំពូល​ របស់​កម្ពុជា​មាន​វិធានការ​ជា​បន្ទាន់​ដើម្បី​រក្សា​ធនធាន​ជលផល​ ៕

IMG-20151017-WA0012IMG-20151017-WA0013IMG-20151017-WA0011IMG-20151017-WA0010IMG-20151017-WA0008IMG-20151017-WA0007IMG-20151017-WA0015IMG-20151017-WA0009IMG-20151017-WA0016

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print