ទារក​ម្នាក់​ត្រូវ​គេ​រុំ​ក្រមា​ប្លុង​ចោល​ ត្រូវ​លោក​អធិការ​ស្រុក​ដំណាក់​ចង្អើរ​រើស​យក​ធ្វើ​ជា​កូន​ច​ញ្ចឹ​ម

ចែករំលែក៖

​ខេត្ត​កែប​៖​ រឿងរ៉ាវ​ហួសចិត្ត​ និង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្ងើចសរសើរ​គ្រប់ៗ​គ្នា​ បន្ទាប់​ពី​បានដឹង​ថា​ លោក​អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បាន​រើស​យក​ទារក​ម្នាក់​ ដែល​ត្រូវ​គេ​យក​ទៅ​ប្លុង​ចោល​នៅ​ដី​ទួល​ដាំដំឡូង​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ភ្នំ​លាវ​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ កាលពី​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​។​

dfd (1)

​លោក​ សែ​ម​ បញ្ញា​មន​ អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានឱ្យ​ដឹង​ថា​ មាន​អ្នក​បររទេះ​ម្នាក់​ឈ្មោះ​ ស៊ុន​ គឹ​ម​ស្រ៊​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​លាន់​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ បាន​ប្រទះ​ឃើញ​ទារក​នេះ​ ពេល​គាត់​កំពុង​បររទេះ​គោ​ដឹក​សំណាប​យក​ទៅ​ស្ទូង​ ។​ ពេល​ប្រទះ​ឃើញ​នោះ​ គឺ​ទារក​នេះ​ត្រូវ​គេ​រុំ​ក្រមា​ក្រហម​យក​មក​ប្លុង​ចោល​កណ្តាល​ទួល​ ជា​កន្លែង​ស្ងាត់​ហាក់​មាន​បំណង​ទុក​ចោល​ឲ្យ​ទារក​នោះ​ស្លាប់​តែ​ម្តង​។​

​លោក​អធិការ​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ភ្លាម​ ប៉ូលិស​ស្រុក​ដំណាក់​ចង្អើរ​រួម​ទាំង​រូប​លោក​ផ្ទាល់​ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ត្រួតពិនិត្យ​ទារក​ដែល​គេ​យក​ទៅ​បោះចោល​នោះ​ទើប​ដឹង​ថា​ ទារក​នេះ​ទើបនឹង​កើត​ប្រហែល​៣​ទៅ​៤​ម៉ោង​ប៉ុណ្ណោះ​ ព្រោះ​នៅ​លើ​ដងខ្លួន​ទារក​មាន​ប្រ​ទ្បា​ក់​ឈាម​ស្រស់​មិន​ទាន់​ស្ងួត​នៅ​ទ្បើ​យ​ទេ​។​ លោក​បាន​សន្និដ្ឋាន​ថា​ ទារក​នេះ​គេ​យក​មក​បោះចោល​ប្រហែលជា​ម៉ោង​៤​ទៀប​ភ្លឺ​នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​ ទំនង​ស្ត្រី​ជា​ម្តាយ​ខូចចិត្ត​អ្វី​ម្យ៉ាង​ទើប​ដាច់​ចិត្ត​បោះ​កូន​ចោល​បែប​នេះ​។​ ដោយ​ឃើញ​ស្ថានភាព​ដ៏​គួរ​ឲ្យ​សង្វេគ​របស់​ក្មេង​បែប​នេះ​ ទើប​លោក​ព្រមទាំង​ភរិយា​បាន​មូលមតិ​គ្នា​ យក​ទារក​នេះ​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ ទុក​ដូច​កូនបង្កើត​របស់​លោក​។​

​លោក​អធិការ​រូប​នេះ​បន្ត​ថា​ ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​ម្តាយ​ទារក​ឲ្យ​ខាង​តែ​បាន​ ទើប​ដឹង​រឿង​ពិតប្រាកដ​ ព្រោះ​ម្តាយ​ទារក​នេះ​ប្រហែលជា​រស់នៅ​ មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​នោះ​ទេ​ ៕​

dfd (2)

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print