ខេត្ដរតនគីរី៖ នគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំតាអង ស្រុកកូនមុំ បានចាប់ខ្លួនបុរស វ័យចំណាស់ម្នាក់រួចរំដោះក្មេងប្រុសជា អនីតិជន៨នាក់ជាបន្ដបន្ទាប់កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥ ។
ការចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងបន្ទាប់ពីបានទទួល ពាក្យបណ្ដឹងរបស់អាណាព្យាបាលក្មេង ប្រុសទាំង៨នាក់ខាងលើថាបានបាត់ចេញ ពីផ្ទះមិនដឹងទៅណា ហើយសមត្ថកិច្ច ស្រាវជ្រាវទើបឈានដល់ចាប់ខ្លួនជន សង្ស័យ ។
លោកអនុសេនីយ៍ឯក រ៉េន មុត អធិ ការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកកូនមុំ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចចាប់ខ្លួនឈ្មោះ ថៃ ភឹម អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិល្បាំង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្ដរតនគីរី ។ លោកបាន ឱ្យដឹងដែររថា ជាមួយនឹងការចាប់ខ្លួនជន សង្ស័យនឹងរំដោះក្មេងប្រុសទាំង៨នាក់នេះ សមត្ថកិច្ចនៅបានឃាត់ខ្លួនអ្នកបើក រថយន្ដតាក់ស៊ីម្នាក់ឈ្មោះ ឈាង សុខឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ វត្ដ សង្កាត់-ក្រុង-ខេត្ដក្រចេះ។ ក្នុងនោះ បានដកហូតរថយន្ដ១គ្រឿងម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2Z-7450 ជាកម្ម សិទ្ធិរបស់ឈ្មោះ ឈាង សុខឡេង ។
លោកបានឱ្យដឹងដែរថា ក្រោយពី សាកសួរសមត្ថកិច្ចបានដោះលែងឈ្មោះ ឈាង សុខឡេង ព្រមទាំងរថយន្ដ ព្រោះ ដោយសារពុំមានពាក់ព័ន្ធនៅក្នុងករណី បណ្ដឹងរបស់អាណាព្យាបាលក្មេងប្រុសទាំង ៨នាក់ដែលឈ្មោះនេះគ្រាន់តែជាអ្នកស៊ី ឈ្មួលដឹកក្មេងៗទៅកាន់ខេត្ដក្រចេះ ប៉ុណ្ណោះ ។
លោកបានឱ្យដឹងទៀតថា ក្មេងប្រុស ជាអនីតិជនទាំង៨នាក់ដែលត្រូវបាន រំដោះចេញពីវត្ដអូរឫស្សី ស្ថិតនៅភូមិ ស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុង-ខេត្ដ ក្រចេះ ៣នាក់មានទីលំនៅឃុំតាអង ស្រុកកូនមុំ, ២នាក់នៅឃុំល្បាំង១ ស្រុក លំផាត់, ២នាក់ទៀតនៅភូមិវីឡាកាត់ សង្កាត់កាចាញ និងម្នាក់ទៀតនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្ដរតន គីរី ។
ជនសង្ស័យឈ្មោះ ថៃ ភឹម នៅចំពោះ សមត្ថកិច្ចបានឆ្លើយថា ការដែលរូប គាត់នាំក្មេងប្រុសទាំង៨នាក់ទៅទុកនៅ*វត្ដអូរឫស្សីជាបន្ដបន្ទាប់នោះ គឺមិនមាន បំណងអ្វីក្រៅពីយកពួកគេទៅបួសរៀន ធ្វើជាព្រះសង្ឃនោះឡើយ ។
ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា ការដែលជនសង្ស័យនាំក្មេងប្រុសចេញ ពីភូមិជាបន្ដបន្ទាប់ដោយមិនឱ្យដំណឹង ដល់អាណាព្យាបាលបានដឹងនេះ គឺជន សង្ស័យមានបំណងនាំក្មេងទៅឱ្យមេខ្យល់ យកទៅលក់ពលកម្មបន្ដ ។
លោកអធិការរង រ៉េន មុត បាន បញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១៧តុលា ថា បើទោះបីជាជនសង្ស័យមិនទាន់ សារភាពក៏ដោយ សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ដរតនគីរីដើម្បីបន្ដ សាកសួរ និងចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនាំក្មេងប្រុសជាអនីតិជនចេញពី លំនៅឋាន និងមិនឱ្យអាណាព្យាបាលបាន ដឹងដែលជាទង្វើខុសច្បាប់ ។
គួរបញ្ជាក់ថា ក្មេងប្រុសទាំង៨នាក់ នេះត្រូងបានជនសង្ស័យដឹកយកទៅលាក់ ទុកនៅវត្ដអូរឫស្សី ស្ថិតនៅភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុង-ខេត្ដក្រចេះជា បន្ដបន្ទាប់ ហើយត្រូវបានសមត្ថកិច្ច សហការជាមួយចៅអធិការវត្ដចាប់ខ្លួន ជនសង្ស័យ និងរំដោះក្មេងយកមកប្រគល់ ឱ្យអាណាព្យាបាលវិញកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ៕
ដោយ៖ អ៊ុច សាវុទ្ធ