បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ប​ង្គ្រោះ​គ្រោះថ្នាក់​ហើយ​ដេញ​វាយ​គេ​ថែម​ទៀត​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ បើករថយន្ត​ធុន​ត្រា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ពេល​មក​ដល់​ចំណុច​ផ្លូវកែង​ មិន​បន្ថយល្បឿន​ ក៏​ជ្រុល​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​ និង​បន្ត​បុក​ម៉ូតូ​២​គ្រឿង​ថែម​ទៀត​ បណ្តាល​ឲ្យ​រង​របួសស្រាល​៣​នាក់ ។

image2

កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​សុធារស​ កែង​ផ្លូវ​ចុះ​ពី​ស្ពាន​ឥ​ន្នូ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ហើយ​បុរស​ជនជាតិ​ចិន​ដែល​បង្ក​ចុះ​ពីលើ​រថយន្ត​ដេញ​វាយ​ម្ចាស់​ម៉ូតូ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ជួន​អន្តរាគមន៍​ព្រួត​វាយ​មួយ​ដៃ​មួ​ជើង​ម្នាក់​រង​របួស​បែក​មុខមាត់​ផង​ដែរ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2P-9884​ និង​ម៉ូតូ​២​គ្រឿង​ដោយ​មួយ​គ្រឿង​អាយ​ខុន​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1AQ-1086​ បើកបរ​ដោយ​បុរស​ម្នាក់​និង​មួយ​គ្រឿង​ទៀត​ម៉ាក​គុប​ជ្រុល​ ពណ៌​ទឹក​ប៉ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1AC-4939​ ជិះ​ដោយ​យុវជន​២​នាក់​ បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​តាម​បណ្តោយ​ផ្លូវ​សុធារស​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ធុន​ត្រា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2AF-1361​ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ ធ្វើ​ដំនើរ​តាម​បណ្តោយ​ផ្លូវ​ចុះ​ពី​ស្ពាន​ឥ​ន្នូ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ចំ​ពី​ចំហៀង​ ហើយ​បន្ត​បុក​ម៉ូតូ​២​គ្រឿង​ទៀត​បណ្តាល​ឲ្យ​គល់​ទៅ​មុខ​លែង​រួច​ ចំណែក​ម្ចាស់​ម៉ូតូ​រង​របួសស្រាល​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច​បុរស​ជនជាតិ​ចិន​នោះ​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​ហុច​លុយ​២០​ដុល្លារ​ទៅ​អោយ​ម្ចាស់​ម៉ូតូ​តែ​ជន​រង​គ្រោះ​មិន​ព្រមយក​ក៏​ដេញ​វាយ​ជន​រង​គ្រោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នាំ​គ្នា​ជួន​អន្តរាគមន៍​ព្យួ​ត​វាយ​វិញ​បណ្តាល​ឲ្យ​រង​របួស​បែក​មុខមាត់​រត់​ចោល​រថយន្ត​បាត់​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​មក​ដល់​ចំណុច​កើតហេតុ​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រងង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​ ៕​

image3image4image1

...

ដោយ​៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print