កីឡាករ​ ឈាន​ ហុង​ ប៉ះ​ Weerachi​ Menayuthin​ ប្រឈម​ធ្លាក់​ម្នាក់​ ​ខណៈ​កីឡាករ​ ថៃ​ ប៊ុ​ន​ហាន​ជួប​ វ៉ា​ន់​ ចាន់​វ៉េ​ត​មាន​ម្នាក់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

ចែករំលែក៖

​ភ្នំពេញ​៖​ ជំនួប​ប្រកួត​ដណ្ដើម​ខ្សែ​ ក្រវាត់​ស៊ីម៉ងត៍​អូដ្ឋ​វគ្គ​វាយ​ខ្វែង​ពូ​ល​ នា​ល្ងាច​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​សង្វៀន​ប្រដាល់​ទូរទស្សន៍​ប៉ុស្ដិ៍​ លេខ​៥​អា​រី​ណា​មាន​កីឡាករ​២​នាក់​ត្រូវ​ ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ទាប់​ពី​ឆ្លង​ផុត​ការ​ប្រកួត​ដ៏​តឹងតែង​រវាង​កីឡាករ​ឈាន​ ហុង​ មក​ពី​សមាគម​កីឡាប្រដាល់​ ក្រសួងការពារជាតិ​ដែល​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ Weerachi​ Mena-yuthin​ ខណៈ​ដែល​កីឡាករ​ ថៃ​ ប៊ុ​ន​ហាន​ មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ៍​សែន​ជ័យ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ មក​ពី​ក្លិប​ គី​សែ​មាន​ឫទ្ធិ​អាជ្ញាធរ​អាវុធ​គីមី​ក្នុង​ ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ ។​

កីឡាករ ឡុង ចាន់រ៉ា1

​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​តាម​ពូ​ល​ A​ និង​ពូ​ល​ B​ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៥​ មុន​ភ្ជុំបិណ្ឌ​គឺ​កីឡា​ ករ​ ឈាន​ ហុង​ ឈរ​នៅ​លេខ​រៀង​ទី​១​ពូ​ល​A​ និង​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ជាប់​លេខ​២​ ពូ​ល​A​ ។​ ចំណែកឯ​កីឡាករ​ ថៃ​ ប៊ុ​ន​ហាន​ បាន​ជាប់​លេខ​១​ពូ​ល​B​ និង​កីឡាករ​ថៃ​ Weerachi​ Menayuthin​ លេខ​២​ពូ​ល​B​ ក្រោយ​ពី​វាយ​ឱ្យ​កីឡាករ​ អៀង​ ចាន់​ល័​ក្ខ​ មក​ពី​ក្លិប​មកុដ​រាជសីហ៍​សន្លប់​ក្នុង​ទឹក​ ទី​២​ដោយ​កណ្ដាប់ដៃ​នោះ​ ។​

​រយៈពេល​ប្រកួត​ជិត​៣​ខែ​កន្លង​ទៅ​ ទាំង​កីឡាករ​ ឈាន​ ហុង​ និង​កីឡាករ​ Weerachi​ Menayuthin​ ពួក​គេ​សុទ្ធ​ តែ​បាន​វាយ​ឱ្យដៃ​គូប្រកួត​សន្លប់​៣​នាក់​ ដូច​គ្នា​ ប៉ុន្ដែ​ Weerachi​ Menayuthin​ បាន​ប្រកួត​ខុស​លក្ខខណ្ឌ​របស់​សហព័ន្ធ​ កីឡាប្រដាល់​កម្ពុជា​ដោយ​វាយ​ថែម​ កីឡាករ​ ថៃ​ ប៊ុ​ន​ហាន​ ពីក្រោយ​ត្រូវ​ អាជ្ញាកណ្ដាល​ លោក​ តឹក​ ឡៃ​ព្រមាន​រួច​ សម្រេច​ឱ្យ​ចាញ់​ប៊ុ​ន​ហាន​ដោយ​ស្វ័​យ​ ប្រវត្ដិ​ ។​

​ចំណែកឯ​ ឈាន​ ហុង​ បាន​វាយ​ឈ្នះ​ ដៃគូ​ដោយ​ផ្ដួល​ឱ្យ​សន្លប់​៣​នាក់​ដែរ​ ប៉ុន្ដែ​ កាយសម្បទា​របស់​ ឈាន​ ហុង​និង​ Weerachi​ Menayuthin​ មាន​ភាព​ ខុស​គ្នា​បន្ដិច​បូក​រួម​ទាំង​កម្រិត​បច្ចេក​ ទេស​ផង​ដែរ​ ។​ បើ​ទោះបី​អ្នក​ប្រដាល់​ ទាំង​២​នាក់​មាន​ចំណុច​ល្អ​រៀងខ្លួន​បែប​ ណា​ក៏​ដោយ​ ក៏​កម្មវិធី​នេះ​តម្រូវ​ឱ្យ​កីឡា​ ករ​ម្នាក់​ធ្លាក់​ទៅ​ប្រកួត​ដណ្ដើម​យក​ ចំណាត់ថ្នាក់​លេខ​៣​ និង​លេខ​៤​ដែរ​។​ ដូច្នេះ​ចាំ​មើល​ថា​ តើ​ឈាន​ ហុង​ឬ​ក៏​ Weerachi​ Menayuthin​ ត្រូវ​បន្ដ​ឡើង​ ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ?

​ដោយឡែក​ជំនួប​ប្រកួត​រវាង​កីឡាករ​ ថៃ​ ប៊ុ​ន​ហាន​ នឹង​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ហាក់​ មាន​ពន្លឺ​នៃ​លទ្ធផល​ខ្លះៗ​តាម​រយៈ​បទ​ ពិសោធន៍​ និង​ភាព​ប៉ិន​ប្រសប់​របស់​ កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ដែល​មាន​ ប្រវត្ដិ​ល្អ​ច្រើន​ជាង​ ថៃ​ ប៊ុ​ន​ហាន​។​ កីឡា​ ករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ បាន​ធ្វើ​ជា​ខូច​ជើង​ ក្នុង​ជំនួប​ប្រកួត​ជាមួយ​ ឈាន​ ហុង​ វគ្គ​ ជម្រុះ​ជុំ​ទី​៣​ក្នុង​ទឹក​ទី​២​ ហើយ​អ្វី​ទាំង​ដែល​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ធ្វើ​នោះ​ព្រោះ​មិន​ចង់​ ប្រឈម​ជាមួយ​កីឡាករ​ Weerachi​ Menayuthin​ នៅ​វគ្គ​វាយ​ខ្វែង​ពូ​ល​នេះ​ ដោយ​រូបគេ​គិត​ថា​កីឡាករ​ ថៃ​ ប៊ុ​ន​ហាន​ ស្រួល​យកឈ្នះ​ជាង​ Weerachi​ Mena-yuthin​ ហើយ​ក៏​អាច​នាំ​ឱ្យ​ ចាន់​វ៉េ​ត​ មានឱកាស​ដណ្ដើម​ចំណាត់​លេខ​១​និង​ លេខ​២​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ ​៕

កីឡាករ ឡុង ចាន់រ៉ា

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print