បញ្ជូនជនសង្ស័យ​៧​នាក់​ ​ពាក់​ព័ន្ធ​នឹង​ថ្នាំ​ញៀន​រួមជាមួយ​ថ្នាំ​៦​កញ្ចប់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យក្នុងករណី រក្សាទុក ចែកចាយ ជួញដូរ​គ្រឿង​ញៀន ចំនួន០៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់​កាលពី​វេលា​ម៉ោង​​​១៥ និង៣០​នាទី​ថ្ងៃ​ទី​១៩ ​ខែ​តុលា​ ឆ្នាំ​២០១៥នៅ​ចំណុច​ភូមិ​ច០១ សង្កាត់លេខ០២ ក្រុង​ព្រះសី​ហនុ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងកាលពីវេលាម៉ោង១៤និង១៥នាទីរសៀល​ថ្ងៃ​ទី​២១​តុលា​នេះផងដែរ ។

IMG-20151021-WA0048

យោងតាមប្រភពពីលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថាក្រោយពីធ្វើការស្រាវជ្រាវកម្លាំងកងរាជអាវុធហត្ថ​ខេត្ត​បាន​​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​នៅ​ចំណុច​ភូមិ​ចង្ហោន​ ឃុំ​ព្រែក​ត្នោត ​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បុរស​៥​នាក់​ត្រូវ​បានឃាត់​ខ្លួន​ជា​មួយ​នឹង​វត្ថុ​តាង​មួយ​ចំនួន​នៅ​វេលា​ម៉ោង​១៧ និង៣០​នាទី​ថ្ងៃ​ទី​១៦ ​ខែ​តុលា​ ឆ្នាំ​២០១៥។ ជន​សង្ស័យ​០៧​នាក់ឈ្មោះទី​១.ឈ្មោះអៀ វឌ្ឌ្យនា ​ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​មុខ​របរអ្នកលាងចានតាមរោងការ លំ​នៅ​បច្ចុប្បន្ន​ភូមិ​០១សង្កាត់លេខ០២ ក្រុង ខេត្ត​ព្រះសី​ហ​នុ​។២.ឈ្មោះហ៊ឹម ធារ៉ា ភេទ​ប្រុស អាយុ២៥ឆ្នាំ​មុខ​របរព្រូឡាន លំនៅ​បច្ចុប្បន្ន ភូមិ០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​។​៣.ឈ្មោះកង ពុទ្ឋារី ភេទប្រុស២៦ឆ្នាំ​មុខ​របរ​ជាងទូរស័ព្ទដៃ ​លំ​នៅ​បច្ចុប្បន្ន​ភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ​។​៤.ឈ្មោះអឿន រិទ្ឋ​ប្រុស​អាយុ​១៦​ឆ្នាំ មុខ​របរ​សិស្ស​រៀន​ធ្វើម្ហូបនៅម្លប់តាប៉ាងលំនៅ​បច្ចុប្បន្នភូមិ០សង្កាត់លេខ០២ ក្រុងព្រះសីហនុ​។​៥.ឈ្មោះគង់ កីឡា​កាស​​ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​មុខ​របរមិនពិតប្រាកដទី​នៅ​បច្ចុប្បន្ន​ភូមិភូមិ០២ សង្កាត់​លេខ​​០២ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ ទី៦.ឈ្មោះ ទឹម ចំរ៉ុង ភេទ ប្រុស អាយុ៣១ឆ្នាំ និងទី​៧.​ឈ្មោះ លឹម មក​រ៉ា ភេទប្រុស ​អាយុ២៤​អ្នកទាំងពីរមានទីលំនៅភូមិភូមិ០២ សង្កាត់លេខ​០២ ក្រុង​ព្រះសី​ហ​នុ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចចាប់​យក​វត្ថុតាង​-ម្សៅ​ស​ថ្លា​ចំនូន​៦០៣កញ្ចប់​-ថង់​វិច​ខ្ចប់ចំនួន២៧ ​-ទុយូសំរាប់​ជក់​ចំនួន​០៥ ​១-​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង -ម៉ូតូ​ចំនួន២​គ្រឿង និង ប្រាក់រៀលចំនួន៣១៥០០ត្រូវ​ដក​ហូត ៕

IMG-20151021-WA0049 IMG-20151021-WA0050

ដោយ៖ ឆ្លាមសមុទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print