កម្មករ​សំណង់​ម្នាក់​ត្រូវ​ចរន្ដអគ្គិសនី​ឆក់​របួសធ្ងន់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ បុរស​ម្នាក់​ជា​កម្ម​ ករ​សំណង់​ត្រូវ​បាន​ម្ចាស់ផ្ទះ​និង​កម្មករ​ ដូច​គ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​និង​បន្ដ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​ក្រុងព្រះសីហនុ​ បន្ទាប់​ ពី​ចរន្ដអគ្គិសនី​ឆក់​បណ្ដាល​ឱ្យ​រង​របួស​ ធ្ងន់ ។

dse (1)

​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ ផ្ទះ​ទើប​សង់​រួច​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ ដឹង​ថា​ ដោយសារ​តែ​ការ​ធ្វេសប្រហែស​ នៅ​ព្រឹក​ខាងលើ​ចំណុច​ផ្ទះ​ទើប​សាងសង់​រួច​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​៥​ សង្កាត់​ លេខ​៤​ ទើប​ធ្វើ​ឱ្យ​កម្មករ​សំណង់​ម្នាក់​ ត្រូវ​ចរន្ដអគ្គិសនី​ឆក់​ស្ទើរ​ស្លាប់​។​ ជន​រង​ គ្រោះ​ឈ្មោះ​ ហ៊ី​ តូ​ ភេទ​ប្រុស​ អាយុ​៣០​ ឆ្នាំ​ មាន​ទីលំនៅ​ខេត្ដកំពត​ បច្ចុប្បន្ន​ មក​ស៊ីឈ្នួល​ធ្វើ​កម្មករ​សំណង់​នៅ​កន្លែង​ កើតហេតុ ​។​

​តាម​ប្រភព​ពី​កម្មករ​ដូច​គ្នា​បាន​អះ​ អាង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​ គ្រោះ​បាន​ឈរ​នៅ​ផ្នែក​ខាងក្រោយ​ជាន់​ទី​១​បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដើរមក​ ផ្នែក​ខាង​មុខ​ផ្ទះ​ជាន់​ទី​១​ដដែល​ខណៈ​ខោ​ អាវ​សើម​ទៅ​ប៉ះ​ខ្សែភ្លើង​ចំ​តំណ​ក៏​ឆក់​ ប្រកាច់​តែ​ម្ដង​ ៕​

dse (6)dse (3)dsedse (2)

...

ដោយ៖ ឆ្លាម​សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print