អ្នកទោសឧក្រឹដ្ឋកម្មសង្គ្រាមផឹកថ្នាំពុល​សម្លាប់ខ្លួន នៅក្នុងសាវនាកា

ចែករំលែក៖

ប្រទេសក្រូអាត៖  អ្នកទោស ឧក្រឹដ្ឋកម្មសង្គ្រាមជនជាតិ​ក្រូអាត​ដើមកំណើតប៊ូស្នៀ លោក​ Slobadan Praljak ​បានផឹកថ្នាំពុលធ្វើអត្តឃាតនៅក្នុងបន្ទប់​កាត់ក្តី​ របស់តុលាការឧក្រឹដ្ឋកម្ម សង្គ្រាម អន្តរជាតិ នៅទីក្រុង ឡាអេ ប្រទេសហុល្លង់។
សារព័ត៌មានរ៉យទ័របានផ្សាយថា៖ ​ នៅថ្ងៃទី​៣០ខែវិច្ឆិកា តុលាកាបានច្រានចោលនិខិត​តវ៉ារបស់​លោក​ Praljak ​ដោយបន្តរក្សា សាលក្រម ដាក់ទោសជាប់គុក​២០ឆ្នាំ​ នៅក្នុងសាវនាការផ្សាយផ្ទាល់តាមទូរទស្សន៍។
តាមមន្ត្រីនៅក្នុងសាវនាការ បានបញ្ជាក់ថា ៖ ​អតីតមេបញ្ជា ការ អាយុ​៧២ឆ្នាំ​បានប្រកាស ប្រឆាំងនិងសាលក្រម របស់តុលាការ ដោយ បញ្ជាក់ថា​លោកមិនមែនជាអ្នកទោសសង្គ្រាមនោះឡើយ ។ ភ្លាមៗនោះលោក បានយកកូនដបតូចដែលដាក់តាមខ្លួន ចេញមកផឹកនៅមុខតុលាការតែម្តង​។ ពេលផឹករួចហើយ លោក​ Praljak ​បានប្រកាសថា​«ខ្ញុំបានផឹកថ្នាំពុល»។
សកម្មភាពខាងលើ​របស់​លោក​ Praljak ​ធ្វើឲ្យមនុស្សគ្រប់គ្នាដែលមានវត្តមាន នៅក្នុងតុលាការផ្ញាក់ផ្អើលយ៉ាងខ្លាំង​។ តុលាការក៏បានសម្រេចផ្អាកសកម្មភាព ហើយ បញ្ជូន លោក​ Praljak ទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ។
នាយករដ្ឋមន្ត្រីក្រូអាតលោក​ Andrej Plenkovic ​បានប្រកាសថា លោក​Praljak ​បានស្លាប់នៅក្នុងមន្ទីពេទ្យ ក្រោយផឹកថ្នាំពុល។
សារព័ត៌មាន ប៊ីប៊ីស៊ី​ បានផ្សាយថា៖ កាលពីឆ្នាំ​២០១៣ លោក​ Praljak ​ត្រូវបានតុលាការកាត់ទោសជាប់ពន្ធធនាគា ២០ឆ្នាំ ពីបទ ប្រឆាំងមនុស្សជាតិ ​ជាក់ស្តែង គឺប្រឆាំងនិងជនជាតិអិស្លាមនៅក្នុងសង្គ្រាម Bosnia នៅឆ្នាំ​១៩៩២-១៩៩៥។ លោក​ Praljak ​ពេលនោះគឺជាមេបញ្ជា ការ កម្លាំង ការពារជនជាតិក្រូអាតដើមកំណើតបូស្នៀ ។ នៅឆ្នាំ​១៩៩៣ បើទោះបីទទួលបានព័ត៌មានថា ទាហានក្រុមបញ្ជា របស់លោកបានឡោមព័ទ្ធ ជនជាតិអិស្លាម នៅក្នុងតំបន់​ Prozor ប្រទេសក្រូអាត តែលោក​ Praljak មិនមានសកម្មភាពរារាំង ទាហាននោះឡើយ ។
ក្រៅពីនេះ​លោក​ Praljak ​ត្រូវបានកាត់ទោសពីបទចេញ បញ្ជា បំផ្លាញស្ពានប្រវត្តិសាស្ត្រ និងព្រះវិហារ នៅបូស្នៀ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមជនជាតិអិស្លាមនៅទីនោះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print