សុ​គន្ធ នីសា ប្តីឲ្យបន្តសិល្បៈក្រោយរៀបកា​រ​

ចែករំលែក៖

ភ្នំពេញ៖ តារា​ច​ម្រៀ​ងលំ​ដាប់​ជួរ​មុខ​អ្ន​កនាង ​សុគន្ធ នីសា បានស​ម្រេ​ច​ចិត្ត​ប​ញ្ច​ប់ភាព​នៅ​លីវ​រ​ប​ស់នា​ង​ដោយ​ចូល​​រោង​ការ​ជាមួ​យ​បុរ​ស​អា​ណិក​ជ​ន​ខ្មែ​រអា​មេ​រិក​ម្នាក់នៅថ្ងៃទី១ខែធ្នូនេះ។ នាងនឹងនៅតែបន្តការងារសិល្បៈដដែលក្រោយពីការបើកផ្លូវរបស់ស្វាមី។
​ប្រភព​ប​ន្តថាសុ​គន្ធ និសា ដែល​ឈ្មោះដើ​មថា​ ប៉ុន សុគន្ធាបា​នភ្ជា​ប់ស្នេហ៍​ជាមួ​យលោក​ពៅ ​សម្បត្តិ ហៅសាំ​បា ធ្វើការ​នៅក្រុ​មហ៊ុ​នធា​នារ៉ាប់រ​ង​អាយុ​ជីវិ​ត Manulife ជា​ច្រើន​ឆ្នាំ ដោយពួ​កគេ​បា​នស្វែ​ងយ​ល់ចិ​ត្តគ្នា​ច្រើន​ ទម្រាំឈា​នដល់​ការក្រាប​ផ្ទឹ​មនៅ​ពេលនេះ​ ហើយពួ​កគេ​បាន​ទិញ​ផ្ទះ​ចូលគ្នា​១ជុ​ង នៅខ​ណ្ឌឬ​ស្សី​កែវ ។នេះបើតាមការបញ្ជាក់របស់អ្នកជិតដិតនាង។ ប្រភពបន្តថា ពួក​គេ​ថែម​ទាំង​បង្កើ​តអា​ជីវកម្ម បើកហា​ងគុ​យទា​វខ្ច​ប់នៅកោះ​ពេជ្រ​ ផ​ងដែ​រ។ក្រោយពេ​លរៀ​ប​ការ​ហើយ សុគន្ធ និសា ត្រូវ​ប្ដីនៅ​តែ​អនុ​ញ្ញាត​ឲ្យប​ន្ដអា​ជីពសិល្បៈ​ដដែ​ល ប៉ុន្ដែត្រូ​វ​បន្ថែ​មមុ​ខ​ជំនួញ​ថ្មីបន្ត។ ចំ​ណែក​​កា​​រ​ទៅក​ម្សាន្ដក្រេប​ចន្ទ​ទឹក​ឃ្មុំ (H​oneyMoon) នោះ គឺនិ​សា ចង់ទៅ​ដើរលេ​ងនៅ​កោះ​ម៉ាល់​ឌីវ​ ចំណែ​កស្វា​មី​នា​ងចង់​ទៅជ​ប់លៀង ​និងកាត់​ចំ​ណង​ដៃនៅ​រដ្ឋ​ឡូវែ​ល៍ សហ​រដ្ឋ​អាមេ​រិក ហើយពួ​កគេមា​នគ​ម្រោងយ​កកូនភ្លាម​ៗផ​ងដែរ។ពិតជាគាប់ជួនដូចណាត់គ្នាគ្រាដែល សុគន្ធ នីសា និងសុខ ជំនោរបានបែកផ្លូវគ្នាដើរអស់៧ឆ្នាំមកហើយស្រាប់តែចូលរោងការលើសខ្វះគ្នា៥ថ្ងៃ។ ខណៈដែលអ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះ លោក សុខ ជំនោរបានចូលរោងការជាផ្លូវការហើយជាមួយអ្នកនាង ស្រី រង្សី កាលពីថ្ងៃទី២៦ខែវិច្ឆិកានេះ។
គួរ​បញ្ជាក់​ថា ពិធីម​ង្គលការ​របស់ សុគន្ធ និសា ធ្វើឡើ​ងនៅថ្ងៃទី​០១ ខែធ្នូ ឆ្នាំ២​០១៧ នេះ​បានប្រ​ព្រឹ​ត្តតា​មប្រ​ពៃណីខ្មែ​រទាំងអ​ស់ ដែលរៀប​ចំនៅគេ​ហ​ដ្ឋាន​រប​ស់​នាង​ផ្ទាល់​ ផ្ទះ​លេខ​១៤ ផ្លូវលេ​ខ៩ បុរីពិ​ភពថ្មី ​គីឡូម៉ែត្រ​លេ​ខ៦ ខណៈដែល​ក​ម្មវិ​ធីជ​ប់លៀង​ធំនៅ​ស​ណ្ឋាគាសូ​ហ្វីតែល​ ភ្នំពេញ ​ភូគិ​ត្រានៅ​រសៀ​លថ្ងៃ​ដ​ដែល​នេះ៕

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print