យប់នេះឡានយីឌុបដឹកឈើច្រើនណាស់បន្តកន្ទុយគ្នា មកដល់ខេត្តក្រចេះហើយ ឆ្ពោះទៅវៀតណាមតាមច្រកត្រពាំងស្រែ-វ៉ាលឺ

ចែករំលែក៖

ខេត្តក្រចេះ៖ ឡានយីឌុបដឹកឈើច្រើនសំបូរបែបណាស់សព្វថ្ងៃ បន្ទាប់ពីភាពធូរលុងពីសមត្ថកិច្ច ជាប់ចិត្តទទួលយកប្រយោជន៍ពីឈ្មួញឈើ ទាន់ឱកាសមានកំពុងហុចអោយ។
នាវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឡានយីឌុបដឹកឈើ៥គ្រឿងកំពុងចេញដំណើរមកកាន់ស្រុកស្នួល និងមានឡានខ្លះខូចកំពុងជុសជុល។ ដោយឡែកម្សិលមិញឡានយីឌុប១០គ្រឿងបានដឹកឈើយ៉ាងរលូនទៅវៀតណាមច្រកត្រពាំងស្រែ-វ៉ាលឺ។
យប់នេះមិនរំខានសមត្ថកិច្ចទេ បើហាងឆេងតំលៃក្បាលថ្លៃលើសមុន ហើយសមត្ថកិច្ចពាក់ព័ន្ធមានតួនាទីបង្ក្រាបឯកភាពទទួលយក គ្រាន់តែផ្តាំឈ្មួញថា៖ បើមានថ្នាក់លើដឹងគឺចាប់ ឬសុខចិត្តផ្តល់ដំណឹងអោយចូលជ្រកតាមព្រៃសិន។
មួយរយះនេះបទល្មើសព្រៃឈើនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី។ល។ សម្រុកដឹកមិនធម្មតាគ្មានខ្លាចញញើតសមត្ថកិច្ចសូម្បីបន្តិច..ដឹងអត់ថាដោយសារមូលហេតុអី..? ការពិតគឺលុយសំខាន់ជាងកិត្តិយស ចឹងចង់ព្រៃឈើរលាយហិនហោច ក៏មិនសំខាន់សម្រាប់បុគ្គលមួយចំនួននោះ….។
បន្តិចទៀតឈើទាំងនោះឆ្លងទៅវៀតណាមដោយរលូន បើគេចាត់ចែងកញ្ចប់រួចហើយ៕

...

ដោយ៖ ល័ក្ស្មុី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print