ឆក់​ខ្សែ​កតាម​ដងផ្លូវ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ ដួល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ឫស្សី​កែវ​ឃាត់​ ខ្លួន​ភ្លាមៗ​ ខណៈ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ ម្នាក់ឯង​អែប​ទន្ទឹម​នឹង​ម៉ូតូ​ជន​រង​គ្រោះ​ រួច​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ជន​រង​ គ្រោះ​ប្លា​ទី​ន​ទម្ងន់​ជិត​៣​ជី​ តែ​សំណាង​ អាក្រក់​បាន​ប៉ះ​ដៃចង្កូត​ម៉ូតូ​ដួល​ទាំង​ អស់​គ្នា​ ។​

IMG-20151023-WA0025

​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្រុម​ទី​១​ ភូមិ​ ឃ្លាំង​សាំង​ សង្កាត់​-​ខណ្ឌឫស្សីកែវ​ ។​

​ម៉ូតូ​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ ភាព​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​ ២០១៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CV-​ 8157​ និង​ជនសង្ស័យ​មានឈ្មោះ​ ឡាំ​ ឌី​ណា​ ហៅ​អា​ទូ​ អាយុ​២២​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​ កែវ​ ។​ ចំណែក​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ រួម​គ្នា​មាន​ទី​១-​ឈ្មោះ​ ផា​ន់​ សុខ​លី​ ភេទ​ ស្រី​ អាយុ​២៧​ឆ្នាំ​ ទី​២-​ឈ្មោះ​ ជា​ សុ​ខន​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ជា​ឪពុក​ ទី​៣-​ ឈ្មោះ​ ខន​ ដា​វុ​ធ​ ភេទ​ប្រុស​ អ​*​ា​យុ​១១​ ជា​ ចៅ​ និង​ទី​៤-​ឈ្មោះ​ ហឿ​ន​ ហេង​ ភេទ​ ប្រុស​ អាយុ​១០​ខែ​ ជា​ចៅ​ អ្នក​ទាំង​៤​ មាន​ទីលំនៅ​ភូមិ​ស្រែ​ដីដុះ​ ឃុំ​ព្រែក​ តា​ទែន​ ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​ ។​

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខាងលើ​ បាន​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​៥​ ក្នុង​គោលបំណង​ទៅ​កាន់​ផ្ទះ​របស់​ ខ្លួន​ ។​ លុះដល់​ចំណុច​កើតហេតុ​ស្រាប់​ តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​មក​ ក្បែរ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ពី​ជន​ រង​គ្រោះ​បាន​សម្រេច​ តែ​ចៃដន្យ​អាក្រក់​ ម៉ូតូ​ទាំង​២​គ្រឿង​បាន​ប៉ះ​ដៃចង្កូត​គ្នា​ បណ្ដាល​ឱ្យ​ដួល​ ហើយ​ភ្លាមៗ​នោះ​ជន​ សង្ស័យ​បាន​ព្យាយាម​លើក​ម៉ូតូ​បើក​រត់​ តែ​ត្រូវ​សមត្ថកិច្ច​ដែល​នៅ​ជិត​នោះ​ អន្ដរាគមន៍​ឃាត់ខ្លួន​កសាង​សំណុំរឿង​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ឫស្សី​កែវ​ចាត់ការ​តាម​ច្បាប់​ ៕​

IMG-20151023-WA0020 IMG-20151023-WA0021

...

ដោយ៖ អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print