ខេត្តរតនគិរី ៖ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដឹកឈើហុបពេញប្រៀបចេញពីចំណុចក្រុមហ៊ុនមួយក្នុងស្រុកលំផាត់ ហើយត្រូវបានសមត្ថកិច្ចធ្វើការស្ទាក់ចាប់ដើម្បីសួរនាំ មើលពីលិខិតអនុញ្ញាតិPC ដោយសង្ស័យថា៖ ដឹកជញ្ជូនខុសទិសដៅ ត្រៀមលោតឆ័ត្រទៅប្រទេសវៀតណាម ។
សកម្មភាពស្ទាក់សួរនាំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចឡើងចំណោតភ្នំកូនសេក ក្នុងឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។ តែពុំដឹងថា៖ មានការដោះលែងវិញឬមួយយ៉ាងណាទេ បើខេត្តមួយនេះជំនាញខាងអនុញ្ញាតិអោយឈើឆ្លងទៅវៀតណាមទាំងច្រកអន្តរជាតិអូរយ៉ាដាវ ច្រករបៀងជាវប្បធម៍ឆ្ងាញ់និងបទល្មើសនេះយូរមកហើយនោះ..?
...
ដោយ៖ សហការី