ស្លាប់ជាង​១៤០នាក់នៅក្នុងការប៉ះទង្គិចគ្នានៅយេម៉ែន

ចែករំលែក៖

ការប៉ះទង្គិចគ្នារវាងកម្លាំងទាហានស្មោះនឹងអតីត​ប្រធានាធិបតីយេម៉ែន​លោក​ Ali Saleh ​និងក្រុមឧទ្ទាមហូធី បានឈានដល់ថ្ងៃទី​៥ហើយ ដោយបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ទាំងសង្ខាង។
តាមតួលេខចុងក្រោយបំផុតបង្ហាញឲ្យឃើញថា ក្នុងរយៈពេល​២៤ម៉ោងនៃ​ការប៉ះ​ទង្គិចគ្នា រវាងក្រុមទាំងពីរ មានអ្នកស្លាប់រហូតដល់ទៅ​១៤០នាក់ ភាគច្រើន​ជាកម្លាំង​ក្រុម ហូធី។កម្លាំងទាហាន ដែលស្មោះត្រង់និងអតីតប្រធានាធិបតី​បានបើកការ​វាយប្រហារ ឆ្ពោះទៅបណ្តាខេត្ត​ Ibb, Dhamar , Rameh, Hajja , Mahweet និងបង្កើតគោលដៅថ្មី​ដើម្បីបណ្តេញ ក្រុមឧទ្ទាមហូធី ចេញពីទីតាំងសំខាន់ៗនៅក្នុងប្រទេសយ៉េម៉ែន។
ក្នុងពេលជាមួយគ្នានេះ​កម្លាំងទាហាន មកពីក្រុមកុលសម្ព័ន្ធ Khawlan ​ក្នុងតំបន់​ Sanaa ​ គាំទ្រដល់កម្លាំងទាហាន​ប្រឆាំងនិងក្រុមហូធី​។ កាលពីថ្ងៃទី​៣ខែធ្នូ កម្លាំង​ទាហានប្រជាជន បានដណ្តើមគ្រប់គ្រង តំបន់ដ៏សំខាន់បំផុតក្នុងរដ្ឋធានី​ Sanaa និងខេត្តមួយចំនួនពីក្រុង ហូធី។
ក្នុងពេលជាមួយគ្នានេះដែរ​ កម្លាំងទាហានអារ៉ាប ដឹកនាំដោយប្រទេសសាឌីអារ៉ាបី​ គាំទ្រអតីតប្រធានាធិបតី​ Saleh ប្រឆាំងនិងក្រុមហូធីបាន បញ្ជាក់ថា៖ ជម្រើសពិភាក្សា​ជាមួយ សម្ព័ន្ធមិត្តគឺជួយបោសសម្អាតក្រុមឧទ្ទាម ។ ក្នុងពេលជាមួយគ្នានេះ យន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តអារ៉ាប់ បានបើកការវាយ​ប្រហារ ទៅលើទីតាំង របស់ក្រុមហូធី សម្លាប់ខ្មាន់កាំភ្លើងក្រុមនេះជាច្រើន​។
សង្គ្រាមរវាងក្រុមឧទ្ទាម ហូធីគាំទ្រដោយប្រទេសអីរ៉ង់ និងកម្លាំងទាហានស្មោះ​ត្រង់ជាមួយអតីតប្រធានាធិបតី​ Saleh គាំទ្រ ​នៅរដ្ឋធានីសាណា តាំងពីថ្ងៃទី​២៩ខែវិច្ឆិកា​ រហូតមកទលពេលនេះ។
សង្គ្រាមបន្តកើតឡើងនៅក្នុងប្រទេសយេម៉ែនធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល​ ។​

សង្គ្រាមបានសម្លាប់មនុស្សរហូតដល់ទៅ​១២០០០នាក់ ភាគច្រើនជាពលរដ្ឋស្លូតត្រង​ និងជាង​៤មឺននាក់ផ្សេងទៀត រងរបួស ។ក្រៅពីនេះនៅមានពលរដ្ឋប្រមាណ​ជាង៣លាននាក់ ត្រូវបោះបង់ចោលផ្ទះសម្បែរភៀសខ្លួនដោយសារសង្គ្រាមក្នុងរយៈពេលពីរឆ្នាំកន្លងមក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print