ការប៉ះទង្គិចគ្នារវាងកម្លាំងទាហានស្មោះនឹងអតីតប្រធានាធិបតីយេម៉ែនលោក Ali Saleh និងក្រុមឧទ្ទាមហូធី បានឈានដល់ថ្ងៃទី៥ហើយ ដោយបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ទាំងសង្ខាង។
តាមតួលេខចុងក្រោយបំផុតបង្ហាញឲ្យឃើញថា ក្នុងរយៈពេល២៤ម៉ោងនៃការប៉ះទង្គិចគ្នា រវាងក្រុមទាំងពីរ មានអ្នកស្លាប់រហូតដល់ទៅ១៤០នាក់ ភាគច្រើនជាកម្លាំងក្រុម ហូធី។កម្លាំងទាហាន ដែលស្មោះត្រង់និងអតីតប្រធានាធិបតីបានបើកការវាយប្រហារ ឆ្ពោះទៅបណ្តាខេត្ត Ibb, Dhamar , Rameh, Hajja , Mahweet និងបង្កើតគោលដៅថ្មីដើម្បីបណ្តេញ ក្រុមឧទ្ទាមហូធី ចេញពីទីតាំងសំខាន់ៗនៅក្នុងប្រទេសយ៉េម៉ែន។
ក្នុងពេលជាមួយគ្នានេះកម្លាំងទាហាន មកពីក្រុមកុលសម្ព័ន្ធ Khawlan ក្នុងតំបន់ Sanaa គាំទ្រដល់កម្លាំងទាហានប្រឆាំងនិងក្រុមហូធី។ កាលពីថ្ងៃទី៣ខែធ្នូ កម្លាំងទាហានប្រជាជន បានដណ្តើមគ្រប់គ្រង តំបន់ដ៏សំខាន់បំផុតក្នុងរដ្ឋធានី Sanaa និងខេត្តមួយចំនួនពីក្រុង ហូធី។
ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងទាហានអារ៉ាប ដឹកនាំដោយប្រទេសសាឌីអារ៉ាបី គាំទ្រអតីតប្រធានាធិបតី Saleh ប្រឆាំងនិងក្រុមហូធីបាន បញ្ជាក់ថា៖ ជម្រើសពិភាក្សាជាមួយ សម្ព័ន្ធមិត្តគឺជួយបោសសម្អាតក្រុមឧទ្ទាម ។ ក្នុងពេលជាមួយគ្នានេះ យន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តអារ៉ាប់ បានបើកការវាយប្រហារ ទៅលើទីតាំង របស់ក្រុមហូធី សម្លាប់ខ្មាន់កាំភ្លើងក្រុមនេះជាច្រើន។
សង្គ្រាមរវាងក្រុមឧទ្ទាម ហូធីគាំទ្រដោយប្រទេសអីរ៉ង់ និងកម្លាំងទាហានស្មោះត្រង់ជាមួយអតីតប្រធានាធិបតី Saleh គាំទ្រ នៅរដ្ឋធានីសាណា តាំងពីថ្ងៃទី២៩ខែវិច្ឆិកា រហូតមកទលពេលនេះ។
សង្គ្រាមបន្តកើតឡើងនៅក្នុងប្រទេសយេម៉ែនធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ។
សង្គ្រាមបានសម្លាប់មនុស្សរហូតដល់ទៅ១២០០០នាក់ ភាគច្រើនជាពលរដ្ឋស្លូតត្រង និងជាង៤មឺននាក់ផ្សេងទៀត រងរបួស ។ក្រៅពីនេះនៅមានពលរដ្ឋប្រមាណជាង៣លាននាក់ ត្រូវបោះបង់ចោលផ្ទះសម្បែរភៀសខ្លួនដោយសារសង្គ្រាមក្នុងរយៈពេលពីរឆ្នាំកន្លងមក៕
ដោយ៖ មែវ សាធី