អាមេរិចបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសកលស្តីពី៖ ការធ្វើចំណាកស្រុក

ចែករំលែក៖

សហរដ្ឋអាមេរិកបានជូនដំណឹងដល់អង្គការសហប្រជាជាតិថាខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងសកលស្តីពី៖ អន្តោប្រវេសន៍
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Rex Tillerson ​បានបញ្ជាក់​កម្មវិធី ខាងលើ មិនសមស្របជាមួយនឹងគោលនយោបាយ អន្តោប្រវេសន៍របស់អាមេរិក។ លោក​ Rex Tillerson ​បានបញ្ជាក់ថា​« ក្នុងពេលដែលយើងកំពុងតែចូលរួមនៅក្នុងកិច្ចព្រមព្រៀង មួយចំនួននៅអង្គការសហប្រជាជាតិ ប៉ុន្តែ​ក្នុងករណីជនភៀសខ្លួន គឺយើងមិនអាច​គាំទ្រ ដែលធ្វើឲ្យប៉ះពាល់ដល់ អធិបតេយ្យរបស់អាមេរិក ក្នុងពេលដែលអនុវត្តគោលនយោបាយជនភៀសខ្លួន »។

តាមការបញ្ជាក់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក​«អាមេរិកគាំទ្រ ដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិ​ស្តីពី ការធ្វើចំណាក់ស្រុក​ ប៉ុន្តែត្រូវតែទទួលខុសត្រូវ ធានាថា​ការធ្វើចំណាក់ស្រុកត្រូវតែមានសុវត្ថភាព មានសណ្តាប់ធ្នាប់នឹងស្របតាមផ្លូវច្បាប់។

កាលពីឆ្នាំ​២០១៦ សមាជិកអង្គការសហប្រជាជាតិ​ទាំង​១៩៣ប្រទេស​បានគាំទ្រ​ដល់សេចក្តីប្រកាស​ដែលមិនមានការបង្ខំ​ តាមផ្លូវច្បាប់ គឺការប្រកាស ទីក្រុងញ៉ូវយ៉កស្តីពី​ជនភៀសខ្លួន និងជនចំណាក់ស្រុក ដោយសន្យាគោរព​សិទ្ទរបស់ជនភៀសខ្លួន ជួយពួកគត់មានកន្លែងរស់នៅថ្មីដោយសុវត្ថភាព ទទួលបានការអបរំ​ និងសេវាកម្មផ្សេងៗដូចពលរដ្ឋ ដើមនៅក្នុងប្រទេសនិមួយៗ។
អាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងខាងលើ ក្រោយប៉ុន្មានម៉ោង​ប៉ុណ្ណោះ ដែល​កិច្ចប្រជុំពិភពលោក ស្តីពីចំណាក់ស្រុក ត្រូវធ្វើឡើងនៅក្នុងទីក្រុង​ Puerto Vallarta ​ប្រទេសមិចស៊ីកូ។ គោលដៅនៃកិច្ចប្រជុំ គឺពិភាក្សាពីយុទ្ធសាស្ត្រមនុស្សធម៌ជនដល់ជនភៀសខ្លួន ចំណាក់ស្រុកជាង​៦០លាននាក់នៅទូទាំងពិភពលោក ដោយអ្នកទាំងនោះភៀសខ្លួនដោយកតាផ្សេងៗពីគ្នា ក្នុងនោះមានទាំងការភៀសខ្លួនដោយសង្គ្រាមអំពើ ហឹង្សា និង គ្រោះធម្មជាតិរាំងស្ងួនជាដើម ធ្វើឲ្យពលរដ្ឋមានការចំណាក់ស្រុកជាច្រើន។
នេះជាកិច្ចព្រមព្រៀងពិភពលោក ដែលមានប្រទេស ជិត២០០ចូលរួម ដោយឡែកអាមេរិក បែជាបានដកខ្លួនចេញទៅវិញ ។ទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើន បានថ្កោលទោសអាមេរិក​ដែល ខ្វះការទទួលខុសត្រូវ អាត្មានិយម គិតតែប្រយោជន៍ខ្លួនឯង ក្នុងនាមជាប្រទេសមហាអំណាចពិភពលោក។
កន្លងមកអាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំង ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុទីក្រុងប៉ារីស ដែលមានប្រទេសទាំងអស់ចូលរួម ការពារផែនដី​ តែអាមេរិក​បែជាដកខ្លួនចេញ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print