សហរដ្ឋអាមេរិកបានជូនដំណឹងដល់អង្គការសហប្រជាជាតិថាខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងសកលស្តីពី៖ អន្តោប្រវេសន៍
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានបញ្ជាក់កម្មវិធី ខាងលើ មិនសមស្របជាមួយនឹងគោលនយោបាយ អន្តោប្រវេសន៍របស់អាមេរិក។ លោក Rex Tillerson បានបញ្ជាក់ថា« ក្នុងពេលដែលយើងកំពុងតែចូលរួមនៅក្នុងកិច្ចព្រមព្រៀង មួយចំនួននៅអង្គការសហប្រជាជាតិ ប៉ុន្តែក្នុងករណីជនភៀសខ្លួន គឺយើងមិនអាចគាំទ្រ ដែលធ្វើឲ្យប៉ះពាល់ដល់ អធិបតេយ្យរបស់អាមេរិក ក្នុងពេលដែលអនុវត្តគោលនយោបាយជនភៀសខ្លួន »។
តាមការបញ្ជាក់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក«អាមេរិកគាំទ្រ ដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី ការធ្វើចំណាក់ស្រុក ប៉ុន្តែត្រូវតែទទួលខុសត្រូវ ធានាថាការធ្វើចំណាក់ស្រុកត្រូវតែមានសុវត្ថភាព មានសណ្តាប់ធ្នាប់នឹងស្របតាមផ្លូវច្បាប់។
កាលពីឆ្នាំ២០១៦ សមាជិកអង្គការសហប្រជាជាតិទាំង១៩៣ប្រទេសបានគាំទ្រដល់សេចក្តីប្រកាសដែលមិនមានការបង្ខំ តាមផ្លូវច្បាប់ គឺការប្រកាស ទីក្រុងញ៉ូវយ៉កស្តីពីជនភៀសខ្លួន និងជនចំណាក់ស្រុក ដោយសន្យាគោរពសិទ្ទរបស់ជនភៀសខ្លួន ជួយពួកគត់មានកន្លែងរស់នៅថ្មីដោយសុវត្ថភាព ទទួលបានការអបរំ និងសេវាកម្មផ្សេងៗដូចពលរដ្ឋ ដើមនៅក្នុងប្រទេសនិមួយៗ។
អាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងខាងលើ ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលកិច្ចប្រជុំពិភពលោក ស្តីពីចំណាក់ស្រុក ត្រូវធ្វើឡើងនៅក្នុងទីក្រុង Puerto Vallarta ប្រទេសមិចស៊ីកូ។ គោលដៅនៃកិច្ចប្រជុំ គឺពិភាក្សាពីយុទ្ធសាស្ត្រមនុស្សធម៌ជនដល់ជនភៀសខ្លួន ចំណាក់ស្រុកជាង៦០លាននាក់នៅទូទាំងពិភពលោក ដោយអ្នកទាំងនោះភៀសខ្លួនដោយកតាផ្សេងៗពីគ្នា ក្នុងនោះមានទាំងការភៀសខ្លួនដោយសង្គ្រាមអំពើ ហឹង្សា និង គ្រោះធម្មជាតិរាំងស្ងួនជាដើម ធ្វើឲ្យពលរដ្ឋមានការចំណាក់ស្រុកជាច្រើន។
នេះជាកិច្ចព្រមព្រៀងពិភពលោក ដែលមានប្រទេស ជិត២០០ចូលរួម ដោយឡែកអាមេរិក បែជាបានដកខ្លួនចេញទៅវិញ ។ទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើន បានថ្កោលទោសអាមេរិកដែល ខ្វះការទទួលខុសត្រូវ អាត្មានិយម គិតតែប្រយោជន៍ខ្លួនឯង ក្នុងនាមជាប្រទេសមហាអំណាចពិភពលោក។
កន្លងមកអាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំង ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុទីក្រុងប៉ារីស ដែលមានប្រទេសទាំងអស់ចូលរួម ការពារផែនដី តែអាមេរិកបែជាដកខ្លួនចេញ ៕
ដោយ៖ មែវ សាធី