ក្រុមចោរសមុទ្រសូម៉ាលី ក្រោយពេលដឹកថានាវាដែលខ្លួនទៅប្លន់នោះជានាវារបស់កម្លាំងទាហានជើងទឹកបារាំង មិនមែននាវាដឹកទំនិញ ក៏នាំគ្នា ងាក់ចេញគេចខ្លួន ប៉ុន្តែ ការគេចនោះមិនបានសម្រេចត្រូវទាហានជើងទឹកបារាំងចាប់ខ្លួនទាំងអស់។
សារព័ត៌មាន ប៊ីប៊ីស៊ីបានផ្សាយថា៖ ក្រុម ចោរសមុទ្រចែកចេញជាពីរក្រុម តាមទូកតូចៗឡោមព័ទ្ធ បាញ់ប្រហារ ទៅលើនាវា La Somme មានប្រវែងដល់ទៅ ១៦០គីឡូម៉ែត្រមានចំណុចះ ១៨ពាន់តោន ។ នាវាខាងលើត្រូវបានកម្លាំងទាហានជើងទឹកបារាំងប្រើប្រាស់សម្រាប់ ជំនួយដល់នាវាចម្បាំងផ្សេងៗទៀត ក្នុងការបំពេញថាមពល នៅទីបញ្ចាការកម្លាំងទាហានបារាំងនៅមហាសមុទ្រឥណ្ឌា។
អ្នកនាំពាក្យកម្លាំងទាហានបារាំងលោក Christophe Prazuck បានបញ្ចាក់ថា« ក្រុមចោរសមុទ្រ បានបើកការវាយប្រហារប្លន់នៅពេលយប់ ទើបច្រឡំនាវាទាហានជើងទឹកបារាំងថាជានាវាពាណិជ្ជកម្ម »។
ក្រុមចោរសមុទ្រ ពេលដំបូង ឃើញប្លែកៗ ដោយមានការវាយបកវិញ ក្រោយពេលដឹកនាំជានាវារបស់ទាហានជើងទឹកបារាំង ក៏នាំគ្នារត តែយឺតពេលទៅហើយ។ នាវាចម្បាំង La Somme ចំណាយពេល ១ម៉ោង ទើប ដែញចាប់បាត់ ទូក១គ្រឿងក្នុងចំណោមពីរគ្រឿងដែល ក្រុមចរសមុទ្រប្រើប្រាស់ សម្រាប់ប្លន់ ចាប់បានចោរសមុទ្រ៥នាក់។
ចោរសមុទ្រគឺជាបញ្ហាចម្បងនៅតំបន់សមុទ្រ ស៊ូម៉ាលី ជាច្រើនឆ្នាំកន្លងមក។ កម្លាំងទាហានជើងទឹកប្រទេសជាច្រើន ក្នុងនោះមានប្រទេសបារាំង បានដាក់ពង្រាយ នាវាចម្បាំងរាប់សិបគ្រឿងការពារ តំបន់សមុទ្រ អន្តរជាតិ ជាតំបន់ដែលនាវាដឹកនាំឆ្លងកាត់ ៕
ដោយ៖ មែវ សាធី