ក្លិប​ប្រដាល់​ទួ​ទាំង​ប្រទេស​បាន​ចុះបញ្ជី​ផ្លូវការ​ជាមួយ​សហព័ន្ធ​ចំនួន​៩៥​ក្លិប​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​វេជ្ជបណ្ឌិត​ ឆឹង​ យ៉ៅ​ យ៉េន​ អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ កម្ពុជា​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​មាន​ ក្លិប​កីឡាប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ចំនួន​ ៩៥​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយ​សហ​ ព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ ស្មើនឹង​អត្ដ​ ព​លិ​ក​ជាង​៥០០​នាក់​ ។​

xaws (1)

​លោក​បាន​បន្ដ​ទៀត​ថា​ ទន្ទឹម​នឹង​ការ​ កើនឡើង​តួលេខ​ក្លិប​និង​អត្ដ​ព​លិ​ក​ ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ខាងលើ​នេះ​ សហព័ន្ធ​មាន​គម្រោង​បណ្ដុះបណ្ដាល​អ្នក​បន្ដវេន​៣​ដំណាក់កាល​ គឺ​ទី​១-​សហព័ន្ធ​ ត្រៀម​បណ្ដុះបណ្ដាល​អត្ដ​ព​លិ​ក​អាយុ​ ចាប់ពី​១២​ទៅ​១៥​ឆ្នាំ​ ចន្លោះ​ពី​១៥​ឆ្នាំទៅ​ ១៨​ឆ្នាំ​ និង​ពី​១៨​ទៅ​២២​ឆ្នាំ​ ។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​អនុ​ ប្រធាន​សហព័ន្ធ​ខាងលើ​នេះ​ដែរ​លោក​ ឧត្ដមសេនីយ៍ឯក​ តែម​ ម៉ឺន​ ប្រធាន​ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​មាន​ ប្រសាសន៍​ឱ្យ​ដឹង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ប្រដាល់សកល​និង​ប្រដាល់​ក្បាច់​ បុរាណ​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំឆ្នាំ​២០១៥​កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ថា​ ឆ្នាំ​នេះ​សហព័ន្ធ​ មាន​កីឡាករ​កីឡាការិនី​កើនឡើង​ច្រើន​ជាង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​ ​

​លោក​បាន​បន្ដ​ទៀត​ថា​ សម្រាប់​ការ​ ប្រកួត​ជើងឯក​ឆ្នាំ​២០១៥​នេះ​មាន​សមា​ គម​ក្លិប​ចូលរួម​ចំនួន​១៨​ មាន​អត្ដ​ព​លិ​ក​ សរុប​ចំនួន​ ៥៤៥​នាក់​ គឺ​ប្រដាល់សកល​ ២២៩​នាក់​ ក្នុង​នោះ​មាន​កីឡាការិនី​៨​ នាក់​ និង​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​មាន​ អត្ដ​ព​លិ​ក​៣១៦​នាក់​ បើ​ធៀប​ជាមួយ​ ឆ្នាំ​២០១៤​កន្លង​ទៅ​មានការ​កើនឡើង​ ទាំង​ក្លិប​និង​ចំនួន​អត្ដ​ព​លិ​ក​ផ្នែក​ប្រដាល់សកល​១៨៦​នាក់​ប្រដាល់​ក្បាច់​បុរាណ​ ខ្មែរ​២៨៦​នាក់​ ។​

​លោក​ ស៊ា​ន​ បូ​រ៉ាត់​ រដ្ឋលេខាធិការ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ដែល​បាន​ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ ការ​ប្រកួត​កីឡាប្រដាល់​ថ្នាក់​ជាតិ​មាន​ ប្រសាសន៍​ថា​ កីឡា​ជា​មិត្ដភាព​គ្មាន​ព្រំ​ ដែន​ ។​ ដូច្នេះ​ដើម្បី​លើកកម្ពស់​មូលដ្ឋាន​ គ្រឹះ​វិស័យ​កីឡា​ឱ្យ​មាន​ប្រសិទ្ធភាព​ យើង​ ជា​អ្នកកីឡា​ត្រូវ​ផ្ដល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ នូវ​ការ​គោរព​ការ​ស្រឡាញ់​ និង​ចេះ​រួប​ រួម​សាមគ្គី​គ្នា​ ដោយ​មិន​គិត​អំពី​អ្នក​ឈ្នះ​ ឬ​អ្នក​ចាញ់​ អ្នក​ជាប់​ចំណាត់ថ្នាក់​ឬ​ក៏​ មិន​បាន​ជាប់​ចំណាត់ថ្នាក់​ឡើយ​ គឺ​អ្នក​ ទាំងអស់​គ្នា​ត្រូវ​ខិតខំ​សិក្សា​ឈ្វេងយល់​ ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ញ​ទៅ​មក​ពិសេស​ត្រូវ​យកចិត្ដទុកដាក់​ ពី​លក្ខខណ្ឌ​បច្ចេកទេស​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print