ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅ យ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់ កម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្នមាន ក្លិបកីឡាប្រដាល់ក្បាច់បុរាណខ្មែរចំនួន ៩៥បានចុះបញ្ជីជាផ្លូវការជាមួយសហ ព័ន្ធកីឡាប្រដាល់កម្ពុជា ស្មើនឹងអត្ដ ពលិកជាង៥០០នាក់ ។
លោកបានបន្ដទៀតថា ទន្ទឹមនឹងការ កើនឡើងតួលេខក្លិបនិងអត្ដពលិក ប្រដាល់ក្បាច់បុរាណខ្មែរខាងលើនេះ សហព័ន្ធមានគម្រោងបណ្ដុះបណ្ដាលអ្នកបន្ដវេន៣ដំណាក់កាល គឺទី១-សហព័ន្ធ ត្រៀមបណ្ដុះបណ្ដាលអត្ដពលិកអាយុ ចាប់ពី១២ទៅ១៥ឆ្នាំ ចន្លោះពី១៥ឆ្នាំទៅ ១៨ឆ្នាំ និងពី១៨ទៅ២២ឆ្នាំ ។
ទន្ទឹមនឹងការលើកឡើងរបស់អនុ ប្រធានសហព័ន្ធខាងលើនេះដែរលោក ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជាមាន ប្រសាសន៍ឱ្យដឹងក្នុងពិធីបើកការប្រកួតកីឡាប្រដាល់សកលនិងប្រដាល់ក្បាច់ បុរាណខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ថា ឆ្នាំនេះសហព័ន្ធ មានកីឡាករកីឡាការិនីកើនឡើងច្រើនជាងឆ្នាំ២០១៤កន្លងទៅ ។
លោកបានបន្ដទៀតថា សម្រាប់ការ ប្រកួតជើងឯកឆ្នាំ២០១៥នេះមានសមា គមក្លិបចូលរួមចំនួន១៨ មានអត្ដពលិក សរុបចំនួន ៥៤៥នាក់ គឺប្រដាល់សកល ២២៩នាក់ ក្នុងនោះមានកីឡាការិនី៨ នាក់ និងប្រដាល់ក្បាច់បុរាណខ្មែរមាន អត្ដពលិក៣១៦នាក់ បើធៀបជាមួយ ឆ្នាំ២០១៤កន្លងទៅមានការកើនឡើង ទាំងក្លិបនិងចំនួនអត្ដពលិកផ្នែកប្រដាល់សកល១៨៦នាក់ប្រដាល់ក្បាច់បុរាណ ខ្មែរ២៨៦នាក់ ។
លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាដែលបាន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក ការប្រកួតកីឡាប្រដាល់ថ្នាក់ជាតិមាន ប្រសាសន៍ថា កីឡាជាមិត្ដភាពគ្មានព្រំ ដែន ។ ដូច្នេះដើម្បីលើកកម្ពស់មូលដ្ឋាន គ្រឹះវិស័យកីឡាឱ្យមានប្រសិទ្ធភាព យើង ជាអ្នកកីឡាត្រូវផ្ដល់ឱ្យគ្នាទៅវិញទៅមក នូវការគោរពការស្រឡាញ់ និងចេះរួប រួមសាមគ្គីគ្នា ដោយមិនគិតអំពីអ្នកឈ្នះ ឬអ្នកចាញ់ អ្នកជាប់ចំណាត់ថ្នាក់ឬក៏ មិនបានជាប់ចំណាត់ថ្នាក់ឡើយ គឺអ្នក ទាំងអស់គ្នាត្រូវខិតខំសិក្សាឈ្វេងយល់ ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញញទៅមកពិសេសត្រូវយកចិត្ដទុកដាក់ ពីលក្ខខណ្ឌបច្ចេកទេស ៕
ដោយ៖ សារីម