អគ្គនាយកក្រុមស៊ើបអង្កេតស្រាវ ជ្រាវរបស់អាមេរិក FBI លោក James Comey បានប្រកាសនៅមុខគណៈកម្មា ធិការសន្ដិសុខជាតិអាមេរិកថា ចំនួន ពលរដ្ឋអាមេរិកមានបំណងចង់ទៅចូល រួមជាមួយក្រុមអ៊ិបស្លាមបង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរីបានថយចុះជាច្រើន។
លោកបន្ដទៀតថា ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះអ្នកដែលប៉ុនប៉ងទៅចូលរួមជាមួយក្រុមអ៊ិនស្លាមបង្កើត នៅក្នុងប្រទេសស៊ីរីបានថយចុះដោយ មានតែ៦នាក់ប៉ុណ្ណោះទៅចូលរួមជាមួយ ក្រុម IS ក្នុងរយៈពេល៣្ប៥ខែកន្លងមក។ កាលពីដំបូងមានពលរដ្ឋអាមេរិកដល់ ទៅ៩នាក់ក្នុងមួយខែទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមអ៊ិកស្លាមបង្កើតរដ្ឋ ។
ពាក់ព័ន្ធនឹងសង្គ្រាមវាយប្រហារក្រុម អ៊ិ់ស្លាមបង្កើតរដ្ឋនៅស៊ីរីកម្លាំងទាហានអាកាសអាមេរិកបានប្រើប្រាស់យន្ដហោះ គ្មានមនុស្សបើកពីរគ្រឿងបំពាក់កាំជ្រួចមីស៊ីលវាយប្រហារទៅលើក្រុមនេះនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ។
មិនថាពលរដ្ឋអាមេរិកប៉ុណ្ណោះទេ ដែលថយចុះពលរដ្ឋប្រទេសជាច្រើនទៀត ក៏មានគម្រោងបោះបង់ចោលគំនិតទៅចូលរួមជាមួយក្រុមអ៊ិទស្លាមបង្កើតរដ្ឋ ដោយសារតែរុស្ស៊ីបានបើកការវាយ ប្រហារធ្វើឱ្យក្រុម IS ជាច្រើននាក់បាន ស្លាប់ ។ មួយវិញទៀតទាហាន IS មកពី បរទេសក៏បានរត់ចេញពីស៊ីរីផងដែរខ្លាចរងការវាយប្រហារពីរុស្ស៊ី ៕
ប្រែសម្រួល៖ ម៉ែវ សាធី