ប្រទេសជាច្រើន មិនបានគោរពទៅតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ជុំវិញកម្មវិធីបរមាណូ និងមីស៊ីលប្រទេសនេះ ។
តាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ ISIS បានបញ្ចាក់ថា សរុបមានប្រទេសរហូតដល់៤៩ប្រទេស បានបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង តាំងពីខេមីនា ឆ្នាំ២០១៤ រហូតដល់ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងនោះមានប្រទេសចិន អាល្លឺម៉ង ប្រេស៊ីល ឥណ្ឌា និងបារាំង …។ តាមរបាយការបញ្ចាក់ថា ប្រទេសចំនួន១៣ ក្នុងបញ្ចីខាងលើ ក្នុងនោះមានអីរ៉ង មីយ៉ានម៉ា និងស៊ីរី បាន ចូលរួមសកម្មភាព ដោះដូរផ្នែកសម្ភារៈយោធា។
នៅក្នុងរបាយការបានបញ្ចាក់យ៉ាងច្បាស់ថា «មានប្រទេសជាច្រើន ទទួលនៅការហ្វឹងហាត់យោធាពីកូរ៉េខាងជើង និងប្រទេសមួយចំនួនទទួលសម្ភារៈយោធាពីកូរ៉េខាងជើង ឬ ក៏លក់អាវុធទៅឲ្យភាគីកូរ៉េខាងជើងវិញ។
ភាគច្រើន ប្រទេសនៅក្នុងបញ្ចីខាងលើ គឺបានទំនាក់ទំនងរក្ស៊ីជាមួយក្រុមហ៊ុនកូរ៉េខាងជើង ឬទិញទំនិញដែលពិភពលោកហាមប្រាំ ពីកូរ៉េខាងជើង ផងដែរ។
ក្នុងពេលជាមួយគ្នានេះប្រទេសចំនួន២០រងការចោទប្រកាន់ថាបានជួយលាក់បាំង ដោយ ចុះបញ្ចី ដល់នាវាដឹកទំនិញកូរ៉េខាងជើង ។ទាំងនោះហើយ ជួយឲ្យ នាវាដឹកទំនិញចេញចូលទឹកដីកូរ៉េខាងជើង ដោយមិនមានការសង្ស័យ។
ការប្រកាសខាងលើ ក្នុងពេលដែលសហគមន៍អន្តរជាតិ បង្កើនការគាំទ្រដល់ច្បាប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ក្នុងនោះមានចិនផងដែរ។ បន្ទាប់ពីកូរ៉េខាងជើងសាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។
នៅក្នុងព្រិត្តិការពាក់ព័ន្ធនោះដែរ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានរិះគន់តបទៅវិញ ចំពោះការរិះគន់ របស់មន្រ្តី អាមេរិក លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដោយព្រមានថា ក្រុងព្យុងយ៉ាង នឹងមិនចៀសវាង សង្រ្គាមជាមួយសហរដ្ឋអាមេរិកនោះទេ បើទោះជាខ្លួនមិនចង់បានក៏ដោយ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសាព័ត៌មានយុនហាប់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យម្នាក់នៅក្រសួង ការបរទេសរបស់កូរ៉េខាងជើង បានលើកឡើងថា ការថ្លែង របស់ ក្រុមមន្ត្រីសហរដ្ឋអាមេរិក ប្រឆាំងនឹងការធ្វើសមយុទ្ធ តាមផ្លូវអាកាស នៅកូរ៉េខាងជើង និង កំពុងបន្តរវាងទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបង្ហាញថាសហរដ្ឋអាមេរិក កំពុង ចាត់វិធានការ “មួយជំហានម្តង ៗ ” ដើម្បីបង្កសង្គ្រាមនៅលើ ឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យរូបនេះបានបន្ដថា “យើងមិនចង់បានសង្រ្គាមទេ ប៉ុន្តែមិនត្រូវលាក់បាំងពីវាទេ ហើយប្រសិនបើសហរដ្ឋអាមេរិក គិតពីការអត់ធ្មត់ និងពន្លឺរបស់យើងសម្រាប់សង្គ្រាមនុយក្លេអ៊ែរនោះ យើងពិតជានឹងធ្វើឱ្យសហរដ្ឋអាមេរិកទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាមួយកម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងក្លារបស់យើង ដែលយើងមានការពង្រឹងជានិច្ច”៕ សាធី