ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ​តេជោ ហ៊ុន សែន ​ស្វាគម​ន៍លោកយូ ​ហុកគ្រី ​ដែល​ត្រូវ​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​អនុ​ប្រធាន​ទី១​សភា​

ចែករំលែក៖

ភ្នំពេញ៖ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បាន​ផ្ញើសារ​តាម​បណ្តាញ​សង្គម​ facebook នៅព្រឹក​ថ្ងៃទី០៨ ​ខែ​ធ្នូនេះ ​ដោយ​អបអរសាទរ ​និង​ស្វាគមន៍ ​លោក​ យូ​ ហុ​កគ្រី​ ដែល​ត្រូវ​សភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ជ្រើសតាំង​ជា​អនុប្រធាន​ទី១​រដ្ឋសភា​។

សម្តេច​តេជោ ​ហ៊ុន ​សែន បា​ន​បញ្ជាក់​ថា៖ ​សម្តេច​ពិត​ជា​សប្បាយ​រីករាយ​ និង​សូម​ស្វាគមន៍​សមាជិក​ សមាជិកា ​រដ្ឋ​សភាជា​តិទាំ​ងអស់ដែ​លបាន​អញ្ជើញ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​លើកទី៩ ​នីតិកា​លទី៥​​ នៅ​ព្រឹក​ថ្ងៃទី០៨​ ​ខែធ្នូ ឆ្នាំ២០១៧ នេះ​ដែល​មាន​របៀបវា​រៈសំខាន់ៗ​ចំនួន​០២ ​គឺ​:-
១) ការ​ប្រកាសសុពលភាព​អាណត្តិរបស់​សមាជិកថ្មី​នៃរ​ដ្ឋសភា​ នី​តិកាលទី០៥​ ចំនួន​១៦​រូប​។
២) កា​របោះឆ្នោតទុកចិត្ត​អនុប្រធាន​ និង​សមា​ជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ចំនួន​០៣​រូប៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print