ជិត​៥០ប្រទេស បំពានច្បាប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ជុំវិញកម្មវិធី​បរមាណូ​ និងមីស៊ីល

ចែករំលែក៖

ប្រទេសជាច្រើន មិនបានគោរពទៅតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង  ជុំវិញកម្មវិធី​បរមាណូ​ និងមីស៊ីលប្រទេសនេះ ។

តាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ​​ ISIS ​បានបញ្ចាក់ថា សរុបមានប្រទេសរហូតដល់​៤៩ប្រទេស  បានបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ​ទៅលើកូរ៉េខាងជើង តាំងពីខេមីនា ឆ្នាំ​២០១៤ រហូតដល់ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុងនោះមានប្រទេសចិន អាល្លឺម៉ង ប្រេស៊ីល ឥណ្ឌា និងបារាំង …។ តាមរបាយការ​បញ្ចាក់ថា ប្រទេសចំនួន​១៣ ក្នុងបញ្ចីខាងលើ  ក្នុងនោះមានអីរ៉ង មីយ៉ានម៉ា និងស៊ីរី បាន ចូលរួមសកម្មភាព ដោះដូរផ្នែកសម្ភារៈយោធា។

នៅក្នុងរបាយការបានបញ្ចាក់យ៉ាងច្បាស់ថា​ «មានប្រទេសជាច្រើន ទទួលនៅការហ្វឹង​ហាត់​យោធាពីកូរ៉េខាងជើង  និងប្រទេសមួយចំនួនទទួលសម្ភារៈយោធាពីកូរ៉េខាងជើង  ឬ ក៏លក់អាវុធទៅឲ្យភាគីកូរ៉េខាងជើងវិញ។

ភាគច្រើន ប្រទេសនៅក្នុងបញ្ចីខាងលើ  គឺបានទំនាក់ទំនងរក្ស៊ីជាមួយក្រុមហ៊ុនកូរ៉េខាងជើង ឬ​ទិញទំនិញដែលពិភពលោកហាមប្រាំ ពីកូរ៉េខាងជើង ផងដែរ។

ក្នុងពេលជាមួយគ្នានេះប្រទេសចំនួន​២០​រងការចោទប្រកាន់​ថាបានជួយលាក់បាំង ដោយ ចុះបញ្ចី ដល់នាវាដឹកទំនិញកូរ៉េខាងជើង ​ ។ទាំងនោះហើយ ជួយឲ្យ នាវាដឹកទំនិញចេញចូលទឹកដីកូរ៉េខាងជើង ដោយមិនមានការសង្ស័យ។

ការប្រកាសខាងលើ ក្នុងពេលដែលសហគមន៍អន្តរជាតិ បង្កើនការគាំទ្រដល់​ច្បាប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង  ក្នុងនោះមានចិនផងដែរ។ បន្ទាប់ពីកូរ៉េខាងជើងសាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។

នៅក្នុងព្រិត្តិការពាក់ព័ន្ធនោះដែរ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានរិះគន់តបទៅវិញ ចំពោះការរិះគន់ របស់មន្រ្តី អាមេរិក លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដោយព្រមានថា ក្រុងព្យុងយ៉ាង នឹងមិនចៀសវាង សង្រ្គាមជាមួយសហរដ្ឋអាមេរិកនោះទេ បើទោះជាខ្លួនមិនចង់បានក៏ដោយ នេះបើយោង តាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសាព័ត៌មានយុនហាប់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។

អ្នកនាំពាក្យម្នាក់នៅក្រសួង ការបរទេសរបស់កូរ៉េខាងជើង បានលើកឡើងថា ការថ្លែង របស់ ក្រុមមន្ត្រីសហរដ្ឋអាមេរិក ប្រឆាំងនឹងការធ្វើសមយុទ្ធ តាមផ្លូវអាកាស នៅកូរ៉េខាងជើង និង កំពុងបន្តរវាងទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបង្ហាញថាសហរដ្ឋអាមេរិក កំពុង ចាត់វិធានការ “មួយជំហានម្តង ៗ ” ដើម្បីបង្កសង្គ្រាមនៅលើ ឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យរូបនេះបានបន្ដថា “យើងមិនចង់បានសង្រ្គាមទេ ប៉ុន្តែមិនត្រូវលាក់បាំងពីវាទេ ហើយប្រសិនបើសហរដ្ឋ​អាមេរិក គិតពីការអត់ធ្មត់ និងពន្លឺរបស់យើងសម្រាប់​សង្គ្រាម​នុយក្លេអ៊ែរនោះ យើងពិតជានឹងធ្វើឱ្យសហ​រដ្ឋអាមេរិកទទួលផល​វិបាកយ៉ាងធ្ងន់ធ្ងរ ជាមួយ​កម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងក្លារបស់យើង ដែលយើងមានការពង្រឹងជានិច្ច”៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print