ទិដ្ឋភាពកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី ជួយសង្គ្រោះ និងសម្រួលចរាចរ ករណីរថយន្តដឹកកម្មករ-កម្មាការិនី រោងចក្របុកគ្នាលើផ្លូវជាតិ៤១ ធ្វើឲ្យអ្នកស្លាប់ និងរងរបួស ៣៦នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង០៦៖២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ត្រងចំណុចភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរថយន្តម៉ាកហ៊ីយ៉ន់ដាយក្បាលពណ៍ទឹកសមុទ្រទ្រុងពណ៍សពាក់ ផ្លាកលេខភ្នំពេញAG-5411បើកបរដោយឈ្មោះ រិន ភេទប្រុសអាយុប្រហែល ៣៥ ឆ្នាំ នៅភូមិពោធ៍ឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរដឹកកម្មករ បើកមកពីទិសខាងត្បូងពីទិសខាងជើងដល់ចំណុចខាងលើ បែកកង់រួចបានរេចង្កូត ទៅកៀរប៉ះជាមួយរថយន្តម៉ាកKIAពណ៍ត្រីអីពាក់ផ្លាកលេខ ខេមរភូមិន្ន 01:35637បើកបរដោយឈ្មោះ កឺ រិទ្ធី ភេទប្រុសអាយុ២៦ ឆ្នាំ នៅភូមិសោប ឃុំសោបស្រុកព្រៃប្រសប់ ខេត្តក្រចេះ បើកបរពីទិសខាងជើងទៅទិសខាងត្បូង
ករណីនេះបណ្តាលរងរបួសមនុស្ស មនុស្ស០១ នាក់ស្រិរបួសធ្ងន់៣១ នាក់ ,របួសស្រាល០៤ នាក់បញ្ជូនទៅភ្នំពេញ ១៤នាក់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print