ខេត្តតាកែវ ៖ ជនសង្ស័ចំនួនប្រុសស្រីចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ធ្វើការឃាត់ខ្លួន ដែលហេតុការនេះធ្វើឡើងកាលពីវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ជនសង្ស័យទាំង០៥នាក់
ទី១.ឈ្មោះ ចាន់ ផាន់និត ភេទប្រុស (ទើបចេញពីពន្ធនាគារខេត្តតាកែវ) អាយុ២៥ឆ្នាំ ទីលំនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ
ទី២.ឈ្មោះ ដួង ចំរើន (ហៅហួយ) ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ
ទី៣.ឈ្មោះ សៀង ប៊ុនហេង (ហៅអាអណ្តើក) (ទើបចេញពីពន្ធនាគារខេត្តតាកែវ)ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ
ទី៤.លោក មាស ចិន្តា ភេទស្រី អាយុ២១ឆ្នាំ ទីលំនៅភូមិលាយបូ ឃុំលាយបូ ស្រុកត្រាំកក់
ទី៥.លោក ដៀប ស្រីណៃ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិក្រាំងចំរើន ឃុំតាំងយ៉ាប់ ស្រុកព្រៃកប្បាស ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន សម្ភារះប្រើប្រាស់គ្រឿងញៀន១ចំនួន ថង់សម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួនចំណែកថ្នាំញៀនជនសង្ស័យបានច្រកចូល ក្នុងដបទឹកសុទ្ធបំផ្លាញចោលអស់ ។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញ់កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕ ភ្នំដា