ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារតាមបណ្តាញសង្គម facebook នៅព្រឹកថ្ងៃទី០៨ ខែធ្នូនេះ ដោយអបអរសាទរ និងស្វាគមន៍ លោក យូ ហុកគ្រី ដែលត្រូវសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជាអនុប្រធានទី១រដ្ឋសភា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ សម្តេចពិតជាសប្បាយរីករាយ និងសូមស្វាគមន៍សមាជិក សមាជិកា រដ្ឋសភាជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នេះដែលមានរបៀបវារៈសំខាន់ៗចំនួន០២ គឺ:-
១) ការប្រកាសសុពលភាពអាណត្តិរបស់សមាជិកថ្មីនៃរដ្ឋសភា នីតិកាលទី០៥ ចំនួន១៦រូប។
២) ការបោះឆ្នោតទុកចិត្តអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន០៣រូប៕
...
ដោយ៖ សហការី