អីរ៉ាក់ប្រហារជីវិតក្រុមភេរវកម្ម​IS​៣៨នាក់

ចែករំលែក៖

អីរ៉ាក់ទើបតែបានប្រហារជីវិត ក្រុមភេរវកម្ម​ IS ​​៣៨នាក់ ដោយចោទប្រកាន់ពីបទវាយប្រហារគ្រាប់បែកសម្លាប់សន្តិសុខនៅក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា៖ កាលពីថ្ងៃទី​១៤ខែធ្នូក្រសួងយុត្តិធម៌បារាំង​បានប្រកាសថា មន្ត្រីអនុវត្តច្បាប់​ប្រទេសនេះបាន កាត់ទោសប្រហារជីវិត ក្រុមភេរវកម្ម​៣៨នាក់ មកពីក្រុមភេរវកម្ម​IS ។
សូមបញ្ជាកផងដែរថា៖ ក្រុមភេរវកម្ម ត្រូវបានចោទប្រកាន់ សម្លាប់ បុគ្គលិកសន្តិសុខ​អីរ៉ាក់ ដោយបំផ្ទុះគ្រាប់បែក ។ នៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា​ការតវាទាំងឡើយដើម្បីរួចផុតពីទោសប្រហារជិវិត​គឺគ្មានប្រសិទ្ធភាព ឡើយ គឺត្រូវតែប្រហារជីវិត។
កន្លងមកកាលពីថ្ងៃទី​៩ខែធ្នូ នាយករដ្ឋមន្ត្រីអីរ៉ាក់​លោក​ Haider Al Abadi ​កាលពីថ្ងៃទី ៩ខែធ្នូ​បានប្រកាសបញ្ចប់សង្គ្រាមប្រឆាំងភេរវកម្ម ​ដោយទឹកដីអីរ៉ាក់ទាំងអស់ត្រូវបានរំដោះចេញពីក្រុម​ IS ។
មានប្រសាសន៍នៅក្នុងសន្និសីទ កាសែតនៅទីក្រុងបាតដាត នាយករដ្ឋមន្ត្រី Abadi ​បានបញ្ចាក់ថា កម្លាំងទាហានអីរ៉ាក់បានគ្រប់គ្រងទាំងស្រុង​តំបន់ព្រំដែនជាប់ស៊ីរី​ ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់​ IS ។ សង្គ្រាមវាយប្រហារប្រឆាំងក្រុមភេរវកម្ម​បានបញ្ចប់ទាំងស្រុង​។
នៅថ្ងៃទី ៩ខែធ្នូនោះដែរ អីរ៉ាក់ក៏បានដង្ហែរក្បួនព្យុះហយាត្រា យោធាជាទ្រងទ្រាយធំ​អបអរនៅជ័យជំនៈ និងជាការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសនេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print